កម្ពុជាអាចនឹងត្រូវការវ៉ាក់សាំង២លានដូសចាក់ឲ្យមនុស្ស៣ក្រុមនេះ ដែលបច្ចុប្បន្នមិនស្ថិតនៅក្នុងការចាក់របស់ក្រសួង

កម្ពុជាអាចនឹងត្រូវការវ៉ាក់សាំងប្រមាណ ២លានដូសបន្ថែម សម្រាប់ចាក់ឱ្យយុវជនខ្មែរដែលបានឈានដល់អាយុ១៨ឆ្នាំ ជនបរទេសដែលកំពុងស្នាក់នៅប្រទេសកម្ពុជា និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅខ្សែបន្ទាត់ព្រំដែន។ ខណៈបច្ចុប្បន្នមនុស្ស ៣ ក្រុមនេះមិនទាន់ស្ថិតនៅក្នុងក្រុមគោលដៅ ១០លាននាក់ និងមិនមាននៅក្នុងផែនការមេរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) នៅឡើយទេ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការបញ្ចាក់ពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេសកាលពីថ្ងៃទី៥ ខែកក្កដា តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានពន្យល់ពីមូលហេតុ​ខាងលើយ៉ាងដូច្នេះថា៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“យោងតាមផែនការមេ របស់គ.វ.ក១៩ គឺយើងយកតាមតួលេខជំរឿនប្រជាពលរដ្ឋកម្ពុជា ក្នុងឆ្នាំ២០១៩ ដើម្បីជាមូលដ្ឋានក្នុងការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានចំនួនប្រមាណ ១០លាននាក់ ប៉ុន្តែបើគិតពីឆ្នាំ២០១៩ រហូតនេះ គឺមានក្រុមមនុស្សដែលជាយុវជន បានឈានដល់អាយុ១៨ឆ្នាំ ក៏មានច្រើន ហើយដែលអាចចាក់វ៉ាក់សាំងបាន ហើយមូលហេតុមួយទៀតនោះគឺ នៅពេលរៀបចំផែនការមេ គ.វ.ក១៩ ពុំទាន់បានគិតទៅដល់ ក្រុមមនុស្សដែលជាជនបរទេសនោះទេ

ប៉ុន្តែដោយសណ្តានចិត្តសប្បុរស និងមានមេត្តាធម៌ដ៏ធំធេងរបស់សម្តេចតេជោ ទើបសម្តេចលោកអនុញ្ញាតឱ្យគ.វ.ក១៩ ចាក់វ៉ាក់សាំងរាល់ជនបរទេសទាំងអស់ដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា។ មូលហេតុចុងក្រោយមួយទៀតនោះ គឺក្រុមមនុស្សដែលជាបងប្អូនប្រជាពលរដ្ឋដែលនៅខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់បានរាប់បញ្ចូលក្នុងក្រុមគោលដៅទាំង ១០លាននាក់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវបន្ដថា ក្រុមមនុស្សទាំង៣ក្រុមនេះ អាចនឹងមានចំនួនជិត ១លាននាក់ ហើយនឹងតម្រូវនូវវ៉ាក់សាំងប្រមាណ ២លានដូស នៅទូទាំងប្រទេស។ ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ យោងតាមទិន្ន័យស្នើសុំពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ គឺនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅពុំទាន់បានចាក់វ៉ាក់សាំងនៅឡើយ ដោយលោកជំទាវ បានបញ្ជាក់ថា ៖ “គ.វ.ក១៩ ទទួលបានសំណើពីមន្ទីរសុខាភិបាលរាជធានី ដើម្បីស្នើសុំវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបន្ថែមទៀត ដែលចំនួននេះមិនតិចទេ គឺរាប់ម៉ឺនដូសឯណោះ ដូច្នេះគ.វ.ក១៩ នឹងគិតគូរចំពោះបញ្ហានេះផងដែរ”។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ចំ​នួនអ្នកដែលបានទទួលចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាមានសរុប ៤,៥៩៩,៦៤៨ នាក់ ក្នុងនោះអ្នកដែលទទួលបានការចាក់វ៉ាក់សាំងចំនួន ២ ដូសគឺមានសរុបចំនួ​ន ៣,៣២៩,៧៣០។ ដែលចំនួននេះមាន​ ៤៦ %​ហើយ បើធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់៕