ខេត្តចំនួន៣នេះ មានរាសីខ្ពស់ត្រដែត ក្រោយពីចិនចាប់ចិត្តចងសម្ព័ន្ធមេត្រីភាពបង្កើត Sister City
យោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្ញើជូនសម្តេចក្រឡាហោម ស ខេង ដើម្បីពិនិត្យលើសំណើរសុំបង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ ប្រទេសចិន ជាមួយខេត្តទាំងរបស់កម្ពុជា រួមមានខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ។
នៅក្នុងលិខិតនោះបានឱ្យដឹងថា មន្ទីរការបរទេសខេត្តហ៊ូប៉េ ប្រទេសចិន ស្នើសុំបង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ ប្រទេសចិន ជាមួយនឹងខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ ក្នុងគោលបំណងបង្កើតភាពស្និទ្ធស្នាល និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ខេត្តខាងលើ។
ជាមួយគ្នានេះដែរ នៅក្នុងលិខិតនោះបានបញ្ជាក់បន្ថែមថា ខេត្តហ៊ូប៉េជាមជ្ឍមណ្ឌលភូមិសាស្រ្តសេដ្ឋកិច្ច និងដឹកជញ្ជូនរបស់ចិន និងជាខេត្តដែលស្ថិតក្នុងផែនការអភិវឌ្ឍខ្សែក្រវាត់ក្រុង និងផ្លូវផងដែរ។ លើសពីនេះទៀត ក្រុមហ៊ុនធំៗនៅខេត្តនេះ បានមកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពលជាដើម។
កាលដែលចិនចាប់យកខេត្តទាំង៣របស់កម្ពុជានេះ ដោយសារតែខេត្តទាំងនេះជាតំបន់ដែលសម្បូរទៅដោយភ្ញៀវទេសចរមកកម្សាន្ត និងជាខេត្តដែលមានសក្តានុពល៖
– សក្តានុពលខេត្តសៀមរាប៖ កំពុងតែមានមមារញឹកក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ ដែលមកដល់ពេលបច្ចុប្បន្នសម្រេចបានប្រមាណជា៦៤ភាគរយ , ការកែលំអរសម្រស់ដងស្ទឹងសៀមរាប, គម្រោងសាងសង់ព្រលានយន្តហោះថ្មីលើផ្ទៃដីប្រមាណ៧០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតា ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣…។
– សក្តានុពលខេត្តកំពត៖ ការបង្កើតទីក្រុងបូកគោ ដែលថ្មីៗនេះទើបតែដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍គោលដៅទេចរណ៍(ឆ្នាំ២០១៥-២០៣៥) , គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ និងការស្ថាបនាហេដ្ឋារចនាស័ម្ពន្ធជាច្រើនដូចជា ផ្លូវជាតិលេខ៣ ពីចោមចៅទៅកំពត ដែលស្ទើរតែរួចរាល់ទាំងស្រុង ជួសជុលពង្រីកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្លូវថ្នល់បេតុង សួនសាធារណៈ ការកែលម្អដាក់ប្រព័ន្ធលូតាមដងផ្លូវ…។
– សក្តានុពលក្រុងព្រះសីហនុ៖ ការស្ថាបនាមហាវិថី វិថី និងអនុវិថី និងផ្លូវថ្មីចំនួន ៣៤ ខ្សែ ដែលមានលក្ខណៈទំនើបស៊ីវិល័យ មានខឿនក្រាលក្រានីតដាំលម្អដោយផ្កាចម្រុះ មានបំពាក់អំពូលភ្លើងឆ្លាតវៃ , វិថី តេជោ នេះគឺជាផ្លូវដំបូងបំផុតក្នុងខេត្តព្រះសីហនុ ដែលបានចាក់ដីចូលក្នុងសមុទ្រដើម្បីធ្វើផ្លូវតភ្ជាប់ ពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត…។