ខ្មែរមិនអន់ទេ! ខ្សែភាពយន្តរបស់ លោក​ ហួយ យ៉ាឡេង ត្រូវជ្រើសរើស ដើម្បីបញ្ជាំងក្នុង Asian World Film Festival…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ នៅក្នុងពេលថ្មីៗនេះ​ ខ្សែភាពយន្តបែបកម្សត់ និងដកស្រង់ចេញពីរឿងពិតដែលមានចំណងជើងថា «ដើម្បីកូន» របស់លោកហួយ យ៉ាឡេង ត្រូវបានជ្រើសរើសចូលរួមក្នុងមហោស្របអន្តរជាតិនៅលើទឹកដីអាមេរិក Asian World Film Festival ដែលនេះធ្វើឲ្យ​លោកមានសប្បាយរីករាយជាពន់ពេកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក តារាប្រុស អ្នកដឹកនាំ និងជាផលិតករភាពយន្តរូបនេះ បានសរសេរសារខ្លីក្នុងបណ្តាញសង្គមហ្វេសប៊ុក ចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួនរហូតទទួលបានជោគជ័យមួយកម្រិត ទៅលើខ្សែភាពយន្ត«ដើម្បីពុក» បែបនេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំរីករាយនិងមានមោទនភាពណាស់សម្រាប់ភាពយន្ត រឿង«ដើម្បីកូន» ដែលបានបន្តរចូលរួមមហោស្រពភាពយន្តអន្តរជាតិនៅលើទឹកដីអាមេរិក Asian World Film Festival

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេស្គាល់កូរ៉េដោយសារវិស័យភាពយន្តនិងចម្រៀងKPOP សង្ឃឹមរដ្ឋាភិបាលនឹងអនុញ្ញាតិអោយ បើករោងកុនឆាប់ៗ និងទម្លាក់កញ្ចប់ថវិការដើម្បីពង្រឹង វិស័យភាពយន្តអោយដើរខ្លាំងលើឆាកអន្តរជាតិ ពួកខ្ញុំផលិតករនឹងធានាយកសាច់យកឈាមយកខួរ ក្បាលយកមនសិការជាតិខ្មែរដើម្បីបម្រើជូនជាតិ លើវិស័យភាពយន្តអោយរីកចម្រើនដូចសម័យដូនតា ជួយចែករំលែកដើម្បីបងប្អូនយើងបានដឹងផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកមហាជនវិញ ក៏បានសម្តែងពីការរីករាយមិនចាញ់លោក ហួយ យ៉ាឡេង ប៉ុន្មានឡើយ ដែលស្នាដៃរបស់លោកត្រូវបានពិភពលោកមើលឃើញជាបណ្តើរៗហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមចូលទស្សនារូបភាពខាងក្រោម៖