ក្រុមគ្រួសារតារាកំប្លែង តាសង់សុីស ស្រក់ទឹកភ្នែកដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំ តែមិនមែនសុំជំនួយទេ គឺសុំឲ្យបងប្អូនជួយទិញផ្ទះ
ក្រុមគ្រួសារតារាកំប្លែង សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុល្លារ។
នេះបើតាមលោកអ៊ឹមជីវ៉ា បានឲ្យដឹងនៅព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកានេះ លោកបានឲ្យដឹងថា លោកបានធ្វើដំណើរទៅផ្ទះតារារូបនេះ បានជួបជាមួយតារាកំប្លែងឪសង់សុីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស !
ពេលទៅជួបពួកគាត់គឺ ទម្រាំលើកដៃសុំអោយបងប្អូនជួយនេះគឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ គឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំនូលមិនបានហើយបើទុកយូរតទៀតគឺគ្មានលទ្ធភាពសងគេទេ ។
តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះគឺដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យា-បាលជំ-ងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ ។
ពេលជួបព្រឹកមុិញនេះគឺស្ថានភាពរបស់តារាកំប្លែងឪសង់សុីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា សូមស្ដាប់បទសម្ភាសន៍ខាងក្រោមនេះ៖