វាសនាមនុស្សមើលមិនឃើញមែន!! អ្នកនេសាទនៅកោះស៊ូម៉ាត្រា ក្លាយទៅជាសេដ្ឋីភ្លាម ក្រោយរកឃើញកំណប់ជាបន្ដបន្ទាប់ ដែលមានតម្លៃ…..
ឥណ្ឌូណេស៊ី៖ អស់រយៈពេលជាង៥ឆ្នាំមកនេះ អ្នកនេសាទដែលរុករកនៅតាមបណ្ដោយទន្លេ Musi លើកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ី បានរកឃើញកំណប់ជាបន្ដបន្ទាប់យ៉ាងគួរឲ្យភ្ញាក់ផ្អើល ដែលរួមមានត្បូងគ្រប់ប្រភេទ ព្រះពុទ្ធរូប ចិញ្ចៀន មាស កាក់ និងកណ្ដឹងរបស់ព្រសង្ឃសំរិទ្ធជាដើម។
ហើយវាបានក្លាយជាទីកន្លែងមួយ ដែលគេគ្រប់គ្នាស្គាល់ថាជាកោះមាសផងដែរ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលើមានឈ្មោះហៅថា Srivijaya ជាទីតាំងកាលពីសម័យបុរាណនៃរាជាណាចក្រដែលមានឥទ្ធិពលនាចន្លោះសតវត្សទី៧ និងទី១៣ ហើយក៏បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងមួយសតវត្សក្រោយមក ដោយអ្នកជំនាញខាងបុរាណវិទ្យាមិនបានដឹងក្បោះក្បាយគ្រប់គ្រាន់ឡើយ។
យ៉ាងណាមិញ ជុំវិញនៃការរកឃើញវត្ថុមានតម្លៃទាំងប៉ុន្មានកន្លងមកនេះ បានធ្វើឲ្យអ្នកបុរាណវិទូជឿជាក់ថា រាជាណាចក្រ Srivijaya ពិតជាមានទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាលប្រាកដមែន៕ សូមទស្សនារូបភាពខាងក្រោម៖