សែនអាសូរណាស់! ទីបំផុតដឹងមូលហេតុពិតដែលបណ្តាលអោយលោកអៀង ចេនឡា ធ្លាក់ខ្លួនឈឺស្រក់ទម្ងន់អស់ ១៣ គីឡូ ហើយគឺដោយសារតែ…..(មានវីដេអូ)
ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រហែលជាស្គាល់ច្បាស់ហើយ តារាកំប្លែងលោកអៀង ចេនឡា ដែលតែងតែធ្វើអោយគ្រប់គ្នាសើចសប្បាយបំបាត់អស់ទុក្ខកង្វល់ទាំងឡាយ៕ យ៉ាងណាមិញ នាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ លោក អ៊ឹម ជីវ៉ា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយលោកចេនឡា អមជាមួយសំណេរយ៉ាងក្តុកក្តួលបែបនេះថា ៖ «ពុទ្ធោអើយ អាណិតណាស់ បែកគ្នាប៉ុន្មានថ្ងៃសោះ មើលសឹងតែមិនស្គាល! ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា យកអំណោយមកជូនដល់តារាសម្តែង លោក អៀង ចេនឡា
ដែលមានជំងឺទឹកដក់ក្នុងសួត អំណោយនេះ ដែលជាការឧបត្ថម្ភដោយលោកជំទាវ ឆេង ស្រី នាង !ក្នុងការចុះសួសុខទុក្ខនេះលោក អៀង ចេនឡា បាននិយាយថា លោកឈឺយូរហើយ តែមិនដឹងថា ទឹកដក់ក្នុងសួតទេ តែដល់ពេលទៅពិនិត្យ គឺឃើញតែម្តង គ្រាន់តែជំងឺសួតនេះ ធ្វើទុកតែ១អាទិត្យ ស្រាប់តែស្រកទម្ងន់អស់ ១៣គីឡូ លោកមានការបារម្មណ៍ណាស់ ហើយលោកក៏បានទៅព្យាបាលនៅពេទ្យសួត គឺពេទ្យរបេង តែពេលនេះលោកបានធូរខ្លះៗហើយ។លោក អៀង ចេនឡា បាននិយាយទាំងទឹកមុខក្រៀមក្រំថា
លោកពិតជាមានការអន់ចិត្តណាស់ ដែលលោកគឺជាសិល្បករ១រូបដែរ តែពេលឈឺជិតស្លាប់ គ្មានអ្នកណាអើពើឡើយ គឺលោកបានសួរថា តើរាល់ថ្ងៃ លោកជាអ្នកសិល្បៈ ឬមិនមែនសិល្បៈ?? ឬលោកមិនល្បីដូចគេ?? ។លោក ចេនឡាបន្តថា ខ្ញុំនិយាយនេះគឺ ខ្ញុំមិនមែនចង់បានអំណោយឡើយ គឺគ្រាន់តែសុំអោយមានការសួសុខខទុក្ខ និងលើកទឹកចិត្តបន្តិចក៏លោកអស់ចិត្តដែរ ។ អំពើល្អមិនសាបសូន្យ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា”។ ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៕