បុរសម្នាក់ ដែលបានផុសព័ត៌មានជេរប្រមាទ មេីលងាយយ៉ាងខ្លាំងមកលេីសមត្ថកិច្ចអនុវត្តច្បាប់ បានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់សមត្ថកិច្ច ព្រមទទួលកំហុសទាំងស្រុង និងបានថតវីដេអូសុំទោសជាសាធារណ:

យោងតាមក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បុរសម្នាក់ដែលផុសជេប្រមាទមេីលងាយមកលេីសមត្ថកិច្ចត្រូវបានចូលខ្លួនមកទទួលស្គាល់នូវកំហុស​ ធ្វេីកិច្ចសន្យា​ និងបានថតជាវីដេអូសុំទោសជាសាធារណ:ផងដែរ​ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២១​ ​ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា​ ផែនការងារសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ សំរិត រីក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ ១១៧ ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Marc André ដែលបានចែករំលែងវីដេអូ (Share) ដែលបានសរសេរខ្លឹមសារជាអក្សរជេប្រមាថមកលើសមត្ថកិច្ចកិច្ចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរដល់មន្រ្តីអនុវត្តច្បាប់ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះ សំរិត រីក បានចូលខ្លួនមកបំភ្លឺ និងបានទទួលនូវកំហុសខុសឆ្គងដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ដើម្បីសុំការលើកលែងទោស​ផងដែរ ៕​