ទីបំផុត បុរស ដែលជេរប្រមាថ និងវាយសមត្ថកិច្ច ត្រូវតុលាការ ចេញដីកាឲ្យឃុំខ្លួននៅពន្ធនាគារព្រៃស ជាប់ទោសចន្លោះពី..
កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនយុវជន យឹង វណ្ណដាដែលជេរប្រមាថមន្ត្រីនគរបាលចរាចរណ៍ដាក់ពន្ធនាគារព្រៃស បណ្តោះអាសន្នដោយរង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់។
យោងតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា យុវជនដែលជេរប្រមាថសមត្ថកិច្ចអាចនឹងត្រូវចោទប្រកាន់
បទល្មើស ដូចជា៖
បទ បើកបរយានយន្តមិនព្រមបញ្ឈប់តាមបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក, បទ រារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរសាធារណៈ, បទ ហិង្សាដោយចេតនា , បទ ប្រមាថ និង ប្រឆាំងនឹងអ្នករាជការសាធារណៈ តាមបញ្ញត្តិមាត្រា៧៦ និងមាត្រា៨០
នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា២១៧ មាត្រា៥០២ និងមាត្រា៥០៣ នៃក្រមព្រហ្មទណ្ឌ។ ក្នុងចំណោមបទល្មើសទាំងនេះ មានបទបទល្មើមួយ គឺអំពើហិង្សាដោយចេតនាលើអ្នកដទៃ តាមមាត្រា២១៧ គឺតម្រូវឲ្យផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋពី២លានទៅ៦លានរៀល៕