គួរឲ្យបារម្ភណាស់!ជប៉ុនប្រកាសរកឃើញករណីឆ្លង អូមីក្រុង លើកដំបូងបំផុតក្នុងប្រទេសខ្លួន
ខណៈ អូមីក្រុង ត្រូវបានអង្គការសុខភាពពិភពលោកប្រកាសជាផ្លូវការថាជាវីរុសកូវីដ១៩ដែលស្ថិតក្នុងការព្រួយបារម្ភនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ក្នុងរយៈពេល១សប្តាហ៍នេះ អូមីក្រុង កាន់តែព្រហើនរីករាលដាលតាមបណ្តារប្រទេសជាច្រើនទាំងអាហ្វ្រិក អ៊ឺរ៉ុប ហើយក៏ហូរចូលមកប្រទេសមួយចំនួននៅអាស៊ីផងដែរ។
ជាក់ស្តែងថ្មីនេះរដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកានេះថា ប្រទេសជប៉ុនបានកំណត់អត្តសញ្ញាណរកឃើញករណីដំបូងដែលបានឆ្លងមេរោគ អូមីក្រុង នៅក្នុងប្រទេសរបស់ខ្លួនហើយ។
អ្នកដែលឆ្លងអូមីក្រុង រកឃើញនៅប្រទេសជប៉ុននេះគឺជាអ្នកការទូតណាមីប៊ី ខណៈខ្លួនបានធ្វើតេស្តឃើញវិជ្ជមាននៃកូវីដ១៩អូមីក្រុង នៅអាកាសយានដ្ឋាន Narita ក្បែរទីក្រុងតូក្យូ នៅពេលគាត់មកដល់កាលពីថ្ងៃអាទិត្យ។
សូមរម្លឹកផងដែរថា អូមីក្រុង មានសមត្ថភាពអាចធ្វើការបំប្លែងខ្លួនកើនឡើងខ្លាំងដែលមិនធ្លាប់មានពីមុនមក ហើយប្រូតេអ៊ីនដែលបំប្លែងអូមីក្រុងនោះនឹងអាចបង្កការព្រួយបារម្ភចំពោះផលប៉ះពាល់របស់វីរុសនៅក្នុងការរាតត្បាតទាំងមូល។
ខណៈហានិភ័យជាសកលដែលទាក់ទងនឹងការប្រែប្រួលថ្មីនៃការព្រួយបារម្ភ វីរុសអូមីក្រុង នេះត្រូវបានវាយតម្លៃថាខ្ពស់ណាស់ ពោលគឺហានិភ័យខ្ពស់ណាស់ដែលវានឹងបង្កការព្រួយបារម្ភចំពោះពិភពលោកនូវរលកការរាលដាលកូវីដ១៩ម្តងទៀត៕