គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់ រវាងរថយន្តកូរ៉េ និងគោយន្តកន្ត្រៃ បានផ្តាច់ជីវិតមនុស្ស០៤នាក់…
កាលពីវេលាម៉ោងប្រមាណជា៩យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំបុកគោយន្តកន្ត្រៃ បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន៤នាក់ដោយហេតុការណ៍នោះបានកើតឡើងត្រង់ចំណុចបង្គោលផ្លូវលេខ៤៤ លើផ្លូវជាតិលេខ៧៨ ភូមិសាស្ត្រភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលមានព្រំប្រទល់ជាប់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ។
គ្រោះថ្នាក់នោះភាគីគោយន្តកន្ត្រៃបានស្លាប់ចំនួន២នាក់និងអ្នកជិះក្នុងរថយន្តស្លាប់២ នាក់ រីឯអ្នកបើករថយន្ដបានគេចខ្លួន។ គេឃើញគោយន្តកន្ត្រៃដើរវៃសណ្តែកត្រូវរថយន្តបុកនៅលើផ្លូវជាតិខូចខាតខ្លាំង។ចំណែករថយន្តធុនធំ (ប្រភេទកូរ៉េ) អ្នករួមដំណើរ៤នាក់ ក្រោយពីបុកគោយន្តនោះក៏បានជ្រុលចង្កូតធ្លាក់ទៅដីទំនាបពីលើផ្លូវជាតិដែលស្របទិសគ្នាក្នុងដំណើរពីខាងខេត្តរតនគីរីឆ្លងកាត់ស្រុកកោះញែកខេត្តមណ្ឌលគិរីមកកាន់ខេត្តស្ទឹងត្រែង។
ជនរងគ្រោះដែលជិះគោយន្តស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ជាមនុស្សប្រុសចំនួន ២នាក់មានស្រុកកំណើតនៅខេត្តកំពង់ចាមហើយត្រូវសាច់ញាតិដឹកសពទៅទាំងយប់ ភាគីរថយន្តស្លាប់០២នាក់ ស្រី១នាក់ និង រងរបួសធ្ងន់១នាក់ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
សពអ្នកគ្រោះថ្នាក់នៅក្នុងរថយន្តនោះមិនទាន់មានសាច់ញាតិយកចេញពីកន្លែងកើតហេតុនៅឡើយទេនៅព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០២១ នេះ៕