ដំណឹងល្អ!​Pfizer ថា ថ្នាំគ្រាប់បង្ការកូវីដ​១៩ មានប្រសិទ្ធភាពការពារ​មិនឱ្យឈឺធ្ងន់និង​ស្លា.ប់ ជិត៩០%

បរទេស៖ ក្រុម​ហ៊ុន​ផលិត​ឱសថ Pfizer Inc កាលពីថ្ងៃ​អង្គារ៍​បាន​និយាយ​ថា ថ្នាំ​គ្រាប់​​​បង្ការ​​កូវីដ១៩​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ជិត​៩០​%

​ការពារ​​អ្នក​ឆ្លង​មិន​ឲ្យ​ឈឺ​ធ្ងន់​ចូល​មន្ទីរ​ពេទ្យនិង​ស្លាប់ ហើយទិន្នន័យពីមន្ទីរពិសោធន៍ថ្មីៗនេះបង្ហាញថា

ថ្នាំ​នេះ​ថែម​ទាំង​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​បំប្លែង​ខ្លួន​ថ្មីអូមីក្រុង (Omicron) ថែមទៀត​ផង។ នេះបើតាមប្រភពព័ត៌មាន Reuters។

ក្រុម​ហ៊ុន​ឱសថ​​អាមេរិកនេះ ​កាល​ពី​ខែ​មុនបាន​និយាយ​ថា ថ្នាំ​លេបមាន​ប្រសិទ្ធភាព​ប្រហែល​៨៩​%​ ការពារ​មិន​ឲ្យ​ឈឺ​ធ្ងន់ ឬ​ស្លាប់

الدقة المتميزة في ساعتي المقلدة. superclonerolex.io/fa/تم تصميمها بدقة، وهي تحاكي جمالية العلامة التجارية، مما يوفر دخولاً سهلاً إلى عالم الساعات الفاخرة.

ដោយ​ផ្អែក​លើ​លទ្ធផល​ព្យាបាលបណ្តោះ​អាសន្ន​លើ​មនុស្ស​ប្រមាណ​ ១,២០០​នាក់។ ទិន្នន័យ​ពី​ការ​វិភាគ​សាក​ល្បង​ចុង​ក្រោយ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ៍​ ដោយរាប់​​បញ្ចូល​ទាំង​មនុស្ស​ ១,០០០​នាក់​ថែម​ទៀត។

Pfizer និយាយ​ថា លទ្ធផល​ទាំង​នោះ​បង្ហាញ​ពី​និន្នាការ​វិជ្ជមាន។ ពួក​គេកំពុង​តាម​ដាន​ពី​លទ្ធផល និង​គ្រោង​បញ្ចេញ​ទិន្នន័យ​ពី​ការ​សាក​ល្បង​ចុង​ក្រោយ​២០​%​ នៃ​អ្នក​ចូល​រួម​​ដែល​មាន​ ១,១០០​នាក់៕