ដំណឹងល្អ!Pfizer ថា ថ្នាំគ្រាប់បង្ការកូវីដ១៩ មានប្រសិទ្ធភាពការពារមិនឱ្យឈឺធ្ងន់និងស្លា.ប់ ជិត៩០%
បរទេស៖ ក្រុមហ៊ុនផលិតឱសថ Pfizer Inc កាលពីថ្ងៃអង្គារ៍បាននិយាយថា ថ្នាំគ្រាប់បង្ការកូវីដ១៩របស់ខ្លួនមានប្រសិទ្ធភាពជិត៩០%
ការពារអ្នកឆ្លងមិនឲ្យឈឺធ្ងន់ចូលមន្ទីរពេទ្យនិងស្លាប់ ហើយទិន្នន័យពីមន្ទីរពិសោធន៍ថ្មីៗនេះបង្ហាញថា
ថ្នាំនេះថែមទាំងមានប្រសិទ្ធភាពប្រឆាំងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) ថែមទៀតផង។ នេះបើតាមប្រភពព័ត៌មាន Reuters។
ក្រុមហ៊ុនឱសថអាមេរិកនេះ កាលពីខែមុនបាននិយាយថា ថ្នាំលេបមានប្រសិទ្ធភាពប្រហែល៨៩% ការពារមិនឲ្យឈឺធ្ងន់ ឬស្លាប់
الدقة المتميزة في ساعتي المقلدة. superclonerolex.io/fa/تم تصميمها بدقة، وهي تحاكي جمالية العلامة التجارية، مما يوفر دخولاً سهلاً إلى عالم الساعات الفاخرة.
ដោយផ្អែកលើលទ្ធផលព្យាបាលបណ្តោះអាសន្នលើមនុស្សប្រមាណ ១,២០០នាក់។ ទិន្នន័យពីការវិភាគសាកល្បងចុងក្រោយបានបង្ហាញកាលពីថ្ងៃអង្គារ៍ ដោយរាប់បញ្ចូលទាំងមនុស្ស ១,០០០នាក់ថែមទៀត។
Pfizer និយាយថា លទ្ធផលទាំងនោះបង្ហាញពីនិន្នាការវិជ្ជមាន។ ពួកគេកំពុងតាមដានពីលទ្ធផល និងគ្រោងបញ្ចេញទិន្នន័យពីការសាកល្បងចុងក្រោយ២០% នៃអ្នកចូលរួមដែលមាន ១,១០០នាក់៕