មន្ត្រីសូរិយោដីដ៏សកម្មម្នាក់ ត្រូវបាន អភិបាលស្រុក សំរោងទង លុបឈ្មោះចេញពីក្របខ័ណ្ឌ ដោយហេតុផលនេះ…
តាមរយៈទំព័រហ្វេសបុកលោក ផែង វណ្ណៈ បានឲ្យដឹងថា ៖ លោក ឡុង សុភាព មន្ត្រីសូរិយោដីស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ ដែលប្រជាពលរដ្ឋមេីលឃេីញថាមានសកម្មភាពបំរើប្រជាពលរដ្ឋយ៉ាងសកម្មនោះត្រូវបានលោក អភិបាលស្រុក សំរោងទង លុបឈ្មោះចេញពីក្របខ័ណ្ឌ ក្រោមហេតុផលថា មានកំហុសឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ។
គេមិនទាន់ដឹងថា តេីកំហុសឆ្គាំឆ្គងធ្ងន់ធ្ងរកម្រិតណាទេ រហូតដល់ថ្នាក់លុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ។ តែព័ត៌មានអំពីការលុបឈ្មោះ លោក ឡុង សុភាព ធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គម រិះគន់ អភិបាលស្រុកសំរោងទងយ៉ាងចាស់ដៃ ។
ករណីនេះ អភិបាលខេត្តកំពង់ស្ពឺ និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរបង្កើតក្រុមការងារស្រាវជ្រាវរកការពិតមួយដេីម្បីចង់ដឹងច្បាស់ថា តេី លោក ឡុង សុភាព មានកំហុសធ្ងន់ធ្ងរកម្រិតណារហូតដល់ថ្នាក់លុបឈ្មោះចេញពីក្របខ័ណ្ឌ ? តេីការលុបឈ្មោះចេញពីក្របខ័ណ្ឌដែលជាការបំផ្លាញអនាគតមន្ត្រីម្នាក់នេះអភិបាលស្រុក ធ្វើត្រឹមត្រូវទេ ? ឬ បានអំណាចថ្នាក់ជាតិទម្លាក់អោយទៅហេីយចង់ដេញ ចង់លុបឈ្មោះ តាមអំពេីចិត្ត ? ឬ ច្រណែនក្មេងដែលមានមុខមាត់ក្នុងសង្គមខ្លាំងជាងអភិបាលស្រុកទេដឹង ?
ក្នុងនោះផងដែរតាមរយៈហ្វេសបុកលោកផ្ទាល់ ក៏បានបង្ហោះសំណេរយ៉ាងដូច្នេះថា៖ រយៈពេល8ឆ្នាំ 11ខែ 2ថ្ងៃ (13/01/2013-15/12/2021) ជាមន្ត្រីរាជការបម្រើការងារនៅខេត្តកំពង់ស្ពឺ ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងដែលមិនបានយកតួនាទីជាមន្ត្រីរាជការទៅកេញចំណេញលើប្រជាពលរដ្ឋ ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ខ្ញុំបានខិតខំជួយសម្រួលនូវរាល់ការលំបាករបស់ប្រជាពលរដ្ឋ ជួយដោះស្រាយ សម្រប សម្រួល និងជួយស្វែងរកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកលើបញ្ហាទំនាស់ដីធ្លីជាដើមនាពេលកន្លង មក ។
រូបអនុស្សាវរីយ៍ជាមួយឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីបំពាក់មេដាយមាសការងារនាថ្ងៃទី04/01/2018
និងដីការសម្រេចលុបឈ្មោះខ្ញុំចេញពីក្របខណ្ឌ ចេញដោយលោកអភិបាលស្រុកសំរោងទង ដែលខ្ញុំទើបទទួលបាននៅល្ងាចថ្ងៃទី15/11/2021