ក្តៅៗ WHO ណែនាំឲ្យប្រើថ្នាំ ៣ នេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ និងកាត់បន្ថយអត្រាស្លាប់

អង្គការសុខភាពពិភពលោកដែលហៅកាត់ថា WHO កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកទឹកចិត្តឱ្យប្រើប្រាស់ថ្នាំ ៣ ប្រភេទ រួមមាន (Actemra របស់ក្រុមហ៊ុនឱសថ Roche និងថ្នាំ Kevzara របស់ក្រុមហ៊ុន Sanofi រួមជាមួយថ្នាំប្រភេទ corticosteroids) សម្រាប់ព្យាបាលអ្នកជំងឺកូវីដ២៩ បន្ទាប់ពីទិន្នន័យបង្ហាញថា ថ្នាំទាំងនេះអាចកាត់បន្ថយហានិភ័យដល់ស្លាប់បាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន reuters.com នៅព្រឹកថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំនាញផ្នែកឱសថព្យាបាលជំងឺរបស់ WHO បានឱ្យដឹងថា ការព្យាបាលដោយប្រើប្រាស់ថ្នាំខាងលើ ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩មានអាការៈធ្ងន់ធ្ងរ អាចជួយរារាំងការរលាក ក៏ដូចជាកាត់បន្ថយហានិភ័យនៃការស្លាប់ និងភាពចាំបាច់ដែលត្រូវការបំពាក់ ឧបករណ៍ជំនួយការដកដង្ហើមផងដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

WHO បានបញ្ជាក់ថា ការប្រើប្រាស់ថ្នាំ Actemra ឬថ្នាំ Kevzara រួមជាមួយប្រភេទថ្នាំ corticosteroids ដូចជាថ្នាំ dexamethasone គឺអាចជួយកាត់បន្ថយហានិភ័យស្លាប់មកនៅត្រឹម ២១% ធៀបទៅនឹង ២៥% នៃអ្នកជំងឺដែលទទួលការព្យាបាលតាមស្ដង់ដារទូទៅទៀតផង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ការផ្ដល់អនុសាសន៍របស់ WHO ធ្វើឡើងដោយផ្អែកលើការសិក្សាលើអ្នកជំងឺកូវីដ១៩ចំនួន ១០,៩៣០នាក់ ក្រោមកិច្ចសហការជាមួយមហាវិទ្យាល័យ King’s College London សាកលវិទ្យាល័យ Bristol សាកលវិទ្យាល័យទីក្រុងឡុងដ៍ (University College London) និងមូលនិធិ ហ្គាយ ថូម៉ាស់ NHS (Guy’s and St Thomas’ NHS Foundation Trust) នៅអង់គ្លេសផងដែរ៕