កំណត់ត្រាថ្មីគួរឱ្យបារម្ភខ្លាំង! ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លងថ្មីជាង ១ពាន់នាក់ និងអ្នកស្លាប់ច្រើនបំផុតមិនធ្លាប់មាន

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ នេះ បានផ្ដល់ព័ត៌មានជុំវិញករណីជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ឱ្យបានដឹងថា ក្រុមគ្រូពេទ្យបានរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១១៣០ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេសចំនួន ១៣៩ ករណី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងតួលេខឆ្លងនេះ បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះ អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មានចំនួន ២៧ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចត្រឡប់ទៅផ្ទះវិញចំនួន ៦៧០ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៥០៣៨៥ នាក់
– អ្នកជាសះស្បើយមានចំនួន ៤៤១៤៣ នាក់
– អ្នកស្លាប់ចំនួន ៦០២នាក់ ៕

សូមអានព័ត៌មានលម្អិតខាងក្រោម ៖