ពិតជាសមត្ថភាពអស្ចារ្យមែន!!! យុវសិស្សខ្មែរ​ មួយរូបវ័យ​ត្រឹម​១៤ឆ្នាំ​ ដណ្ដើម​បាន​មេដាយ​មាស​និងប្រាក់ពីប្រទេស​អូស្ត្រាលី​​ និង​សហរដ្ឋអាមេរិក ផ្នែក….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជា​មោទនភាព​ និងជាដំណឹងដ៏រីករាយបំផុតសម្រាប់ប្រទេសកម្ពុជា​ ដែលយុវសិស្សខ្មែរម្នាក់​ ឈ្មោះ សុខុម តារារចនា មាន​អាយុទេីបតែ ១៤ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិក្សាថ្នាក់ទី១០ បានឈ្នះមេមាស និងមេដាយប្រាក់ចំនួន១១ ក្នុងការប្រកួត World Scholar’s Cup Competition ដែលទើបបញ្ចប់នាពេលថ្មីៗនេះ នៅសាកលវិទ្យាល័យយែល (Yale University) សហរដ្ឋអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេីយោងតាម​ប្រភព​ព័ត៌មាន​ពី​អង្គភាព​សារព័ត៌មាន​ Fresh News បាន​ឲ្យដឹងថា​ យុវតី សុខុម តារារចនា គឺជាកូនស្រីរបស់លោកបណ្ឌិត ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្ថាបនិកសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេីយ​ចំពោះ​ការ​ប្រកួត​នេះ​ គឺមានការចូលរួមពីសិស្សានុសិស្សប្រមាណ១,៥០០នាក់ មកពី ៨២ប្រទេសជុំវិញពិភពលោក​ ក្រោម​ប្រធាន​បទ​ «ពិភពលោកលើដែនកំណត់អតិបរមា ឬពិភពលោកក្នុងស្ថានភាពតឹងតែង (World on the Margins)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូសបញ្ជាក់​ថា​ World Scholar’s Cup Competition ត្រូវបានរៀបចំឡើង​ ក្នុងគោលបំណងទាក់ទាញសិស្សានុសិស្ស ឲ្យចាប់អារម្មណ៍លើការសិក្សាបន្ថែមពីលើកម្មវិធីសិក្សា នៅតាមសាលារៀន ព្រមទាំងផ្តល់ឱកាសឲ្យពួកគេបង្ហាញគំនិត បញ្ញា ព្រមទាំងសមត្ថភាពជុំវិញបញ្ហាដែលកើតមាននៅជុំវិញខ្លួនរបស់ពួកគេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេលបច្ចុប្បន្ន។ទន្ទឹម​នឹង​នេះ​ដែរ​ យុវតី​ដ៏មាន​សមត្ថភាព​រូប​នេះ​ ក៏បាន​មានការ​លេីកឡេីង​ជម្រុញ​ដល់​សិស្សានុសិស្ស​កម្ពុជា​ ត្រូវ​មានការ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ ជាពិសេស​ដោយខ្លួន​ឯង​ផ្ទាល់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំពឹងតែ​សាលា​ពេក​ ដេីម្បីមាន​ឱកាស​បញ្ចេញ​សមត្ថភាព​លេី​ឆាក​អន្តជាតិ​ ដណ្ដើម​យកមេដាយ​ជូន​ប្រទេស​ជាតិ​ ក៏ដូចជា​ទទួល​បាន​នូវ​អនាគត​ដ៏​ត្រចះត្រចង់​នៅថ្ងៃខាងមុខ​ផងនោះ។