វីរុសឆ្លងតាមលុយ! កន្លងទៅ លោកជំទាវឱ វណ្ណឌីន ធ្លាប់បញ្ជាក់រឿងកូវីដ១៩ឆ្លងតាមលុយ?
ជារៀងរាល់ថ្ងៃមនុស្សត្រូវប្រើប្រាស់លុយសម្រាប់ការចំណាយផ្សេងៗ ហើយនៅក្នុងបរិបទនៃសម័យកាលកូវីដ១៩នេះ វាគឺជាឱកាសមួយដែលវីរុសកូវីដ១៩ អាចចរាចរណ៍ពីមួយកន្លែងទៅមួយកន្លែងតាមរយៈលុយ។ តើវីរុសកូវីដ១៩ អាចរស់នៅលើលុយបានប៉ុន្មានថ្ងៃ?
បើតាមប្រសាសន៍របស់លោកជំទាវឱ វណ្ណឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា “វាកាន់តែលំបាកណាស់ទៅទៀត ដោយសារវីរុសកូវីដ-១៩ នេះ អាចរស់នៅលើក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ បើប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា ១៧ថ្ងៃ នេះបើតាមការបញ្ជាក់របសអ្នកសិក្សាវិទ្យាសាស្ត្រៃប្រទេសអូស្ត្រាលីដែលបានចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
ដូច្នេះហើយ បានជាការលាងសម្អាតដៃ រាល់ពេលចាប់កាន់វត្ថុដូចជាតេលេកុំម៉ង់ ទូរសព្ទ័អ្នកដទៃ កញ្ចក់ ក្រដាសប្រាក់ ឫក្រដាសស្នាមផ្សេងៗ មានសារ:សំខាន់មែនទែន ក្រោយកាន់ភ្លាម លាងភ្លែត ឲ្យបានញឹកញាប់ ជាការចាំបាច់បំផុតក្នុងពេលនេះ ដែលវីរុសកូវីដ-១៩ កំពុងតែចរាចរ មិនដឹងថានៅទីណា និងដល់ទីណាខ្លះនោះ។
យើងបានខិតខំទាំងយប់ទាំងថ្ងៃ មិនបានសម្រាកទេ ដើម្បីកាត់ផ្តាច់ខ្សែចម្លងរបស់វា តែអាស្រ័យលើការចូលរួមរបស់បងប្អូនទាំងអស់ លើការអនុវត្តន៌តាមការណែនាំ និងវិធានការសុខាភិបាលដែលបានដាក់ចេញរួចហើយនេះ” នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។
អត្ថបទដោយ : Business Cambodia