ត្រូវដឹង! ទូរស័ព្ទដៃក៏អាចចម្លងជំងឺកូវីដ១៩មកអ្នកបាន ព្រោះវីរុសនេះអាចរស់លើទូរស័ព្ទបានយូរស្ទើរមិនជឿ

ទូរស័ព្ទត្រូវបានគេរកឃើញថា មនុស្សឧហ្សាហ៍ប៉ះពាល់ជាញឹកញាប់បំផុត ហើយពេលខ្លះគេបានយកវាមកដាក់នៅជិតច្រមុះ ជិតមាត់ ជិតភ្នែកជាដើមដែលនេះអាចជាហានិភ័យមួយផងដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង មានការសិក្សាជាច្រើនបានរកឃើញថា ទូរស័ព្ទដៃដែលមនុស្សកាន់ប្រើប្រាស់ជាប្រចាំថ្ងៃនេះគឺមានផ្ទុកមេរោគកខ្វក់ជាច្រើនប្រភេទ ពោលគឺច្រើនជាងចានបង្គន់ទៅទៀត។ ដោយសារតែមនុស្សឧស្សាហ៍កាន់ទូរស័ព្ទដៃជាញឹកញាប់បំផុតនេះហើយ​ទើបបានជាទូរស័ព្ទរបស់គាត់ ​ក៏អាចក្លាយជាភ្នាក់ងារចម្លងជំងឺកូវីដ១៩មកកាន់ម្ចាស់ទូរស័ព្ទរបស់ខ្លួនបានផងដែរ បើសិនជាគាត់មិនបានសម្អាតឱ្យបានញឹកញាប់ជាមួយអាល់កុលជាដើម។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកវិទ្យាសាស្ត្របាននិយាយថា នៅសីតុណ្ហភាព ២០ អង្សាសេ វីរុសនេះគឺវាមានភាពធន់រឹងមាំខ្លាំងណាស់ ពោលគឺវាអាចរស់បានរហូតដល់ទៅ ១ខែនៅលើផ្ទៃរលោងដូចជាកញ្ចក់ ដែលត្រូវបានរកឃើញនៅលើអេក្រង់ទូរស័ព្ទដៃ ក្រដាស ប្លាស្ទិក និងដែកអ៊ីណុកជាដើម។

បើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Larry Marshall ជានាយកប្រតិបត្តិក្រុមហ៊ុន CSIRO បានឱ្យដឹងថា ការដែលអាចកំណត់ឱ្យដឹងច្បាស់ថាតើវីរុសនេះអាចរស់នៅទំលើឧបករណ៍ផ្សេងៗបានយូរប៉ុណ្ណា វាក៏នឹងអាចជួយទប់ស្កាត់ល្បឿននៃការឆ្លងវីរុសនេះបានផងដែរ។

បន្ថែមពីនោះយោងតាមការចេញផ្សាយមួយដោយសារព័ត៌មានបរទេស Business Insider បានដកស្រង់ប្រសាសន៍របស់ក្រសួងសុខាភិបាលសិង្ហបុរីថា ការលាងសម្អាតទូរស័ព្ទដៃឱ្យបានញឹកញាប់និងការលាងសម្អាតដៃជាប្រចាំគឺជារឿងមួយដ៏ល្អ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩នេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកសម្រាប់ ប្រធានសេវាវេជ្ជសាស្រ្តរបស់ក្រសួងសុខាភិបាលសិង្ហបុរីថា៖ “អ្នកត្រូវដឹងអំពីអ្វីដែលអ្នកធ្លាប់ប៉ះពាល់ញឹកញាប់ ជាក់ស្ដែងអ្វីដែលគេចាប់អារម្មណ៍ជាងគេគឺទូរស័ព្ទរបស់អ្នក។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះអ្នកអាចឧស្សាហ៍យកអាល់កុល ឬសាប៊ូសម្លាប់មេរោគផ្សេងៗមកជូតសម្អាតទូរស័ព្ទដៃ ក៏ដូចជាលាងសម្អាតដៃរបស់អ្នកឱ្យបានញឹកញាប់បំផុត ដើម្បីបង្ការពីការឆ្លងនូវវីរុសមួយនេះ។

ការលាងសម្អាតដៃសំខាន់ខ្លាំងណាស់ព្រោះពេលខ្លះអ្នកអាចយកដៃរបស់អ្នកទៅប៉ះពាល់ឧបករណ៍ឬ វត្ថុផ្សេងៗដែលអាចមានជំងឺ ក្រោយពីនោះអ្នកអាចនឹងយកមកប៉ះមុខមាត់ ច្រមុះ ភ្នែករបស់អ្នកជាដើមដែលវាអាចបង្ករជាហានិភ័យចំពោះសុខភាពរបស់អ្នកផងដែរ។ តោះនាំគ្នាសម្អាតទូរស័ព្ទចេញទាំងអស់គ្នា!