មុនមួយថ្ងៃបើកសាលា រកឃើញគ្រូបង្រៀនវិជ្ជមានកូ.វី.ដចំនួន១៨នាក់
នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះការបើកដំណើរការឡើងវិញសាលារៀនរដ្ឋ និងឯកជនចាប់ពីកម្រិតមតេយ្យសិក្សាដល់បឋមសិក្សា បានដំណើរការល្អប្រសើរជាធម្មតាទេនៅគ្រប់ទីតាំង៥៣១សាលានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប៉ុន្តែសាលារៀនក្រសួងតម្រូវឲ្យដាក់មួយថ្នាក់ ពី១៥ទៅ២០នាក់ប៉ុណ្ណោះ ដូចនេះសាលានីមួយៗត្រូវបែងចែកសិស្សរៀនឆ្លាស់គ្នាយ៉ាងម៉េចដើម្បីធានាបានការសិក្សាបានទាំងអស់គ្នាហើយមិនមានការឆ្ល-ងរាលដាលជំ-ងឺ-កូ-វី-ដ១៩នៅក្នុងសាលា។
យ៉ាងណាក្រុមការងារនៅតាមសាលានានា នៅក្នុងរាជធានីភ្នំពេញ គឺបានយកសំណាកគ្រូបង្រៀនប្រមាណជាង៥០០០នាក់ មុនបើកដំណើរការមួយថ្ងៃ ជាលទ្ធផលរកឃើញចំនួន១៨នាក់មានវិជ្ជមានជំ.ងឺកូ.វី.ដ១៩ ស្មើនឹង០,៣ភាគរយ ហើយបានអនុញ្ញាតឲ្យសម្រាកព្យា-បាលនៅតាមផ្ទះរៀងៗខ្លួន ដោយពួកគាត់មានស្ថានភាពសុខភាពល្អជាធម្មតាទេដោយសារបានចាក់វ៉ាក់សាំងបាន៣ដូសរួចហើយ។
ចំពោះការបើកដំណើរការឡើងវិញសាលារៀនរដ្ឋ និងឯកជនចាប់ពីកម្រិតមតេយ្យសិក្សាដល់បឋមសិក្សានៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដំណើរការល្អប្រសើរជាធម្មតាទេនៅគ្រប់ទីតាំង៥៣១សាលានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។