លោកជំទាវ ឱ វណ្ណឌីន ព្រមានថាការបិទខ្ទប់អាចនឹងកើតឡើងវិញ ប្រសិនបើអ្នកឆ្លងកូវីដ១៩កើនឡើងច្រើន

កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងពិធី​នាំ​យក​ថវិកា​ចំនួន ១០ លានរៀលជូនអ្នកចាក់វ៉ាក់សាំងលេខរៀងទី៤ លាននៅខេត្ដកោះកុង បានមានប្រសាសន៍ថា ការបិទទ្ទប់នឹងកើតមានឡើងវិញ បើសិនអ្នកឆ្លងកូវីដ១៩ មានការកើនឡើងច្រើន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវបានសង្កត់ធ្ងន់ថា ស្ថានភាពនៃជំងឺកូវីដ១៩ ឥឡូវនេះ យើងបានចូលទៅដល់បន្ទាត់ក្រហមហើយ ឬអាចស្ទើរតែឈានផុតបន្ទាត់ក្រហមរួចទៅហើយ ហើយនៅពេលដែលយើងឈានផុតបន្ទាត់ក្រហមមែននោះ គឺពិបាកណាស់ គឺស្មើនឹងមានការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍របស់យើង ដែលធ្វើឱ្យមូលដ្ឋានសុខាភិបាលភាពសាធារណៈ ដូចជា គ្រូពេទ្យ មន្ទីរពេទ្យ ថ្នាំពេទ្យ ។ល។

ច្បាស់ជាហួសពីសមត្ថភាពគ្រប់គ្រងហើយ ដែលកត្តានេះនឹងនាំឱ្យការបាត់បង់ជីវិតអ្នកជំងឺគឺកាន់តែច្រើន ការបិទខ្ទប់នឹងអាចអនុវត្តឡើងវិញ ហើយក៏នឹងនាំឱ្យស្ថានភាពជីវភាពរបស់បងប្អូនប្រជាពលរដ្ឋកាន់តែជួបការលំបាកផងដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដើម្បីចៀសវៀងស្ថានភាពនេះ គឺមានតែការចូលរួមទាំងអស់គ្នា បន្តអនុវត្តវិធានការសុខាភិបាលនានា និងអភិក្រម ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងម៉ត់ចត់បំផុត របស់បងប្អូនប្រជាពលរដ្ឋនេះហើយ”។

សូមជម្រាប់ថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះចំ​នួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាបានកើនឡើងសរុប ៥០,៣៨៥នាក់ អ្នកព្យាបាលជាសះស្បើយមានចំនួន ៤៤,១៤៣ នាក់ និងអ្នកស្លាប់បាត់បង់ជីវិតមានចំនួន ៦០១នាក់។ ខណៈនៅថ្ងៃទី៣០ ខែមិថុនា នេះក្រសួងបានរកឃើញអ្នកឆ្លងចំនួន ១,១៣០ នាក់ អ្នកឆ្លងថ្មីចំនួន ៦៧០ នាក់ និងអ្នកស្លាប់មាន ២៧ នាក់ផងដែរ៕