ស្លុតចិត្ត! គ្រូពេទ្យបង្ហាញទិដ្ឋភាពអ្នកជំងឺកូវីដនៅកន្លែង ICU ខ្លះដាក់អុកស៊ីហ្សែន ខ្លះដេកស្ដូកស្ដឹង ដាស់តឿនអ្នកមើលស្រាលជំងឺនេះ

ស្ថានភាពនៃការរាតត្បាតវីរុសកូវីដ-​១៩ នៅក្នុងប្រទេសកម្ពុជា នៅពេលនេះ គឺឈានដល់បន្ទាត់ក្រហមហើយ ដែលជាក្ដីព្រួយបារម្ភខ្លាំងនាំទៅរកការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍ ដែលអាចហួសពីសមត្ថភាពនៃការគ្រប់គ្រង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងតួលេខថ្មីនៅថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១ នេះ កម្ពុជាបានប្រកាសរកឃើញអ្នកឆ្លងសរុបរហូតដល់ ១១៣០ នាក់ និងមានអ្នកស្លាប់បាត់បង់ជីវិតរហូតដល់ ២៧នាក់ ។ នេះជាតួលេខដ៏ខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ឬ ប្រសើរឡើងវិញ មិនអាចពឹងផ្អែកតែទៅលើក្រសួង ស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះទេ ដែលមានតួនាទីទទួលខុសត្រូវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែពលរដ្ឋគ្រប់រូប គឺមានកាតព្វកិច្ចដ៏សំខាន់បំផុតដើម្បីទប់ស្កាត់ការរាលដាលកាន់តែខ្លាំងតាមរយៈការចូលរួមអនុវត្តវិធានការឱ្យបានត្រឹមត្រូវ កុំមើលស្រាលស្ថានភាព និងរៀនរស់នៅបែបគន្លងថ្មី ផ្អាកការជួបជុំជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មានពលរដ្ឋមួយចំនួនតូច បែរជាមានការធ្វេសប្រហែស និងមើលស្រាលជំងឺនេះទៅវិញ អ្នកខ្លះដល់ថ្នាក់ថាជាការសម្ដែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រឌិតទៀតផង ។ អ្នកខ្លះទៀតបែរជាយល់ថា គ្មានអ្វីគួរឱ្យខ្លាច ព្រោះនៅមន្ទីរពេទ្យមានបាយបីពេល គ្រូពេទ្យរាំឱ្យមើល ជារឿងគួរឱ្យសប្បាយទៅវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញការយល់ឃើញពីពលរដ្ឋមួយចំនួនតូចនេះ មានលោកគ្រូពេទ្យជួរមុខមួយរូប បានបង្ហាញទិដ្ឋភាព នៅកន្លែងសង្គ្រោះបន្ទាន់ (ICU) មានអ្នកជំងឺជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ច្រើនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខ្លះដាក់អុកស៊ីហ្សែន ខ្លះដេកស្ដូកស្ដឹងលែងដឹងខ្លួនក៏មាន ។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Ah K’boy គ្រូពេទ្យរូបនេះបានរៀបរាប់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«មានមនុស្សមួយចំនួននិយាយថាទៅភ័យអី “ឆ្លងកូវីដ” ឃើញពេទ្យនាំរាំសប្បាយសឹងអី ហើយមានអាហារបីពេលដេកសុីស្រួលមិនបាច់គិតច្រើន ពេទ្យនាំរាំបាននោះសុទ្ធតែអ្នកជំងឺកម្រិតស្រាលទេ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាំដើម្បីកុំឲ្យពួកគាត់ស្ត្រេស & ហាត់ប្រាណផង មើលពីក្រោយខ្នងខ្ញុំនេះទៅ (ICU=សង្គ្រោះបន្ទាន់) សុទ្ធតែធុងអុកសុីសែននឹងអ្នកជំងឺដេកស្តូកស្តឹង(ជំងឺធ្ងន់) អ្នកខ្លះដេកលែងដឹងខ្លួនក៏មានដែរ ពេលជំងឺធ្វើទុក្ខម្តងៗពួកខ្ញុំរត់ចែកជើងគ្នាដើម្បីជួយសង្គ្រោះពួកគាត់ ..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយខ្ញុំគ្មានពេលបានទៅរាំសប្បាយជាមួយអ្នកជំងឺទេព្រោះកន្លែងខ្ញុំនៅព្យាបាលនេះគឺកម្រិតធ្ងន់ ពាក្យថាឈឺវាមិនដែរស្រួលទេបងប្អូនចឹង «បីកុំ បីការពារ» ទៅបងប្អូនដើម្បីខ្លួនអ្នកទាំងគ្នា» ៕