ឃើញផ្លូវចង់ជិះ!កំណាត់ផ្លូវជាតិលេខ៥ ជិតបញ្ចប់ការស្ថានា ថែមទាំងដាំលំអដើមឈើ២ប្រភេទនេះរាប់ម៉ឺនដើម

កំណាត់​ផ្លូវជាតិលខ៥​ ទើបសាងសង់ជិតរួចស្ទើរតែ១០០% ហើយ ដោយមានចម្ងាយ​៨៤គីឡូម៉ែត្រ​ ដែលមានពីរគន្លងទៅពីរគន្លងមក​ ដោយតភ្ជាប់ពីក្រុង​ បាត់ដំបង​ ទៅ​ ក្រុង​សេរីសោភ័ណ្ឌ​ ។ អ្វីដែលពិសេសនោះគឺ ទ្រូងផ្លូវដាំដើមត្របែកព្រៃ​ និង​ដើមក្ងោក​ សម្រាប់លំអរផ្លូវវាងក្រុងទាំងពីរនេះ​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេស នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

ម្សិលមិញនេះ ដើម្បីចុះពិនិត្យគុណភាពផ្លូវវាងក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឋិតនៅក្នុងគម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ខេត្តបាត់ដំបង-ខេត្តបន្ទាយមានជ័យ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយខាងក្រសួងបានជម្រាបជូនថា៖ គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យមានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់សម្រេចបានស្ទើរតែ១០០%ហើយ។

កំណាត់ផ្លូវនេះមានដាំលម្អដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ ប្រមាណ ១២ ០០០ ដើម ចាប់ក្រុងបាត់ដំបងរហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ ឡែក ផ្លូវវាងក្រុងបាត់ដំបង និងផ្លូវវាងក្រុងសិរីសោភ័ណ មានដាំលម្អដើមក្ងោកនៅអមសងខាងផ្លូវប្រមាណ៦៤០០ ដើម ដើម្បីការពារការទន្ទ្រានដីចំណីផ្លូវ បង្កើនសោភ័ណភាព និងជួយទាក់ទាញអ្នក បើកបរ ក៏ដូចជាអ្នកធ្វើដំណើរឱ្យទទួលបាននូវអារម្មណ៍ស្រស់ស្រាយផងដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របជាមួយគ្នានេះផងដែរ សូមសំណូមពរឱ្យបង ប្អូនប្រជាពលរដ្ឋទាំងអស់ជួយថែរក្សាដើមឈើទាំងនេះឱ្យបានគង់វង្ស។