សម្ដេច ហ៊ុន សែន ដាក់ចេញវិធានការក្ដៅចំនួន ៥ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីមានប្រភពពីឥណ្ឌា

នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ។ ដោយ​នៅក្នុងកិច្ចប្រជុំនេះសម្ដេចបានដាក់ចេញ នូវយុទ្ធសាស្រ្តទី១ ដោយមានវិធានការចំនួន ០៥ ឲ្យអនុវត្ដដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការដកស្រង់ពីទីភ្នាក់ងាសារព័ត៌មានកម្ពុជា​ AKP ។

វិធានការទាំង ៥ នោះរួមមាន៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ពង្រឹងការគ្រប់គ្រងនៅតាមច្រកព្រំដែន ឱ្យបានម៉ត់ចត់បំផុត
២. ការធ្វើតេស្តរហ័ស គឺត្រូវធ្វើនៅតាមបណ្តាព្រំដែនទាំងអស់ (ករណីសង្ស័យ ត្រូវប្រើម៉ាស៊ីនធំ) ហើយក្នុងមួយខេត្តត្រូវផ្តល់ជូនឧបករណ៍តេស្តរហ័សនេះ យ៉ាងហោចណាស់ ១ម៉ឺនឧបករណ៍តេស្តរហ័សនេះ ខណៈឧបករណ៍នេះមានចំនួននៅសល់ប្រហែល ៨០ម៉ឺន ហើយបានបញ្ជាទិញចំនួន ១លានទៀត។

៣. ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់សម្ភារឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តនៅតាមព្រំដែនថៃ ដោយសារយើងមានពលករយើងច្រើន
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ដាក់ឱ្យព្យាបាលដោយឡែក សម្រាប់អ្នកវិជ្ជមានពពួកបំប្លែងខ្លួន (ដែលតា និងដែលតាផ្លាស) ហើយករណីនេះ ត្រូវធ្វើចត្តាឡីស័កចំនួន ២១ថ្ងៃជាដាច់ខាត។

៥. បងប្អូនជនរួមជាតិដែលជាពលករនៅប្រទេសថៃ (ទាំងស្របច្បាប់ និងមិនស្របច្បាប់) សូមកុំព្រួយបារម្ភ ដោយកម្ពុជា បានធ្វើការសហការជាមួយភាគីថៃរួចហើយពាក់ព័ន្ធនឹងបញ្ហានេះ។

សូមជម្រាបផងដែរថា គិតត្រឹមខែមិថុនាកន្លងទៅនៅកម្ពុជាយើង ប្រភេទវីរុសបំប្លែងថ្មី(B.1.617.2) ដែលមានប្រភពមកពីឥណ្ឌា (Delta) បានរកឃើញចំនួន ២២ករណីហើយនៅទូទាំងប្រទេស ដែលភាគច្រើនអ្នកវិជ្ជមានកូវីដ១៩ប្រភេទនេះ បានរកឃើញលើបងប្អូនពលករដែលត្រលប់មកប្រទេសកំណើតវិញ តាមច្រកព្រំដែនកម្ពុជា-ថៃ៕