ទុក្ខជាន់ទុក្ខ! ឥណ្ឌា រកឃើញមនុស្សរាប់ពាន់នាក់ បានចាក់វ៉ាក់សាំងកូវីដ១៩ក្លែងក្លាយ

អាជ្ញាធរឥណ្ឌាបានចាប់ខ្លួនមនុស្ស ១៤នាក់ ពីមន្ទីពេទ្យឯកជនមួយកន្លែងនៅពេលស៊ើបអង្កេតឃើញថា ពួកគេទាំងនោះបានឆបោកលើកការចាក់វ៉ាក់សាំងក្លែងក្លាយទៅកាន់មនុស្សរាប់ពាន់នាក់ដោយបានចាក់ ថ្នាំសូលុយស្យុងទឹកអំបិល នៅពេលដែលប្រជាជនគិតថាពួកគេកំពុងទទួលវ៉ាក់សាំងការពារមេរោគកូវីដ-១៩។ យ៉ាងហោចណាស់មានមនុស្ស ២០០០ នាក់នៅក្នុងទីក្រុងបុមបៃ និង ៥០០ នាក់នៅភាគខាងកើតនៃរដ្ឋបេងហ្គាល់ អាចនឹងរងគ្រោះដោយសារការបោកប្រាស់នេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមអ្នកបោកប្រាស់ដែលគេចោទប្រកាន់ត្រូវបានគេសង្ស័យថាបានរៀបចំវគ្គចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩តាមបែបឯកជនយ៉ាងតិចចំនួន ១២ ដងក្នុងខែឧសភានិងមិថុនា ពួកគេមិនបានរាយការណ៍និងរក្សាភាពជិតស្និតជាមួយអាជ្ញាធរសុខាភិបាលក្នុងតំបន់ឲ្យជាប់លាប់នោះទេនៅពេលដែលពួកគេបើកដំណើរការចាក់ថ្នាំបង្ការនេះ។ ក្រុមអ្នកបោកប្រាស់ទាំងនោះត្រូវបានគេចោទប្រកាន់ថាបានយកដបវ៉ាក់សាំងដែលបានប្រើប្រាស់រួចច្រក សូលុយស្យុងទឹកអំបិល និងចាក់វាឲ្យនរណាម្នាក់ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នោះ។

ប៉ូលីសបានចុះបញ្ជីករណីដំបូងកាលពីខែមុនបន្ទាប់ពីមនុស្សមួយចំនួនដែលត្រូវបានគេចាក់ថ្នាំបង្ការមេរោគកូវីដ-១៩ក្លែងក្លាយ មានការសង្ស័យកាន់តែខ្លាំងនៅពេលដែលពួកគេមិនបានឃើញវិញ្ញាបនប័ត្របញ្ជាក់ការចាក់វ៉ាក់សាំងរបស់ខ្លួនលេចឡើងនៅលើ CoWin តាមប្រព័ន្ធអ៊ិនធឺរណែតរបស់រដ្ឋាភិបាល។ ការសង្ស័យរបស់ពួកគេបន្តកើនឡើងនៅពេលដែលគ្មាននរណាម្នាក់ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ បានរាយការណ៍អំពីផលប៉ះពាល់បន្ទាប់ពីការចាក់វ៉ាក់សាំង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ូលីសបានចាប់ខ្លួនមនុស្សចំនួន ១៤ នាក់ក្នុងនោះមានវេជ្ជបណ្ឌិតមួយចំនួនផងដែរពីបទឆបោកការសមគំនិតឧក្រិដ្ឋនិងបទចោទប្រកាន់ផ្សេងទៀត។ ពួកគេក៏បានបង្ហាញជនដែលពាក់ព័ន្ធក្នុងករណីនេះបន្ថែមទៀតគឺមន្ទីរពេទ្យ Shivam ក្នុងទីក្រុង Mumbai និងចាប់ខ្លួនម្ចាស់របស់មន្ទីរពេទ្យនេះ គឺវេជ្ជបណ្ឌិត Shivraj Pataria និងប្រពន្ធរបស់គាត់ Neeta Pataria ពីបទដែលពួកគេបានចោទប្រកាន់ក្នុងការឆបោកការចាក់វ៉ាក់សាំងក្លែងក្លាយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នងការប៉ូលីសនៅក្រុងបុមបៃបាននិយាយប្រាប់បណ្តាញសារព័ត៌មានកាលពីពេលថ្មីៗនេះថា “ជនជាប់ចោទភាគច្រើនបានសារភាពថាពួកគេបានប្រើប្រាស់ទឹកអំបិល”។ លោកបានពន្យល់ថា មនុស្សជាច្រើនទៀតអាចត្រូវបានចាប់ខ្លួននៅពេលដែលការស៊ើបអង្កេតកំពុងដំណើរការ។ តុលាការជាន់ខ្ពស់បុមបៃបានហៅការឆបោកការចាក់វ៉ាក់សាំងជាក់ស្តែងថា ជារឿងគួរឱ្យភ្ញាក់ផ្អើលនិងបានស្នើសុំឱ្យអាជ្ញាធរធានាថា “បុគ្គលដែលគ្មានកំហុសនឹងមិនត្រូវបានគេបោកប្រាស់នាពេលអនាគតបែបនេះទៀនោះទេ”។

រហូតមកដល់ពេលនេះយ៉ាងហោចណាស់មានមនុស្ស ៣៥០ លាននាក់ក្នុងប្រទេសឥណ្ឌា បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលនេះជាចំនួនតិចតួចបំផុតបើធៀបនឹងចំនួនប្រជាជនសរុបរបស់ប្រទេសឥណ្ឌា ១,៣៤ ពាន់លាននាក់។ តែទោះជាយ៉ាងណាក៏ដោយ កម្មវិធីចាក់វ៉ាក់សាំងនៅទូទាំងប្រទេសបានកើនឡើងយ៉ាងលឿនបន្ទាប់ពីមានការឆ្លងវីរុសកូវីដ-១៩ រលកទី២ ដ៏កាចសាហាវកាលពីខែមេសានិងឧសភាដែលបានធ្វើឱ្យសេវាថែទាំសុខភាពរបស់ប្រទេសនេះឈានដល់បន្ទាត់ក្រហមរហូតធ្វើឱ្យមានមនុស្សស្លាប់យ៉ាងច្រើននៅតាមដងផ្លូវ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌាបានរាយការណ៍អំពីករណីថ្មីជាង ៤០០,០០០ ករណីនិងមានមនុស្សស្លាប់ជាង ៤,០០០ នាក់ក្នុងមួយថ្ងៃនៃចំនួនរលកខ្ពស់បំផុត។ សមាមាត្រនៃមនុស្សពេញវ័យដែលទទួលថ្នាំបង្ការវីរុសកូវីដ-១៩ ពេញលេញនៅមានកម្រិតទាបនៅឡើយ ក្នុងករណីនេះអ្នកជំនាញក៏បានធ្វើការព្រមានរួចមកហើយដែរអំពីរលកទីបីដែលអាចកើតមានក្នុងពេលខាងមុខនេះ៕