ភូកេតបើកឱ្យភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចចូលលេងសេរី ឥឡូវរកឃើញថាឆ្លងកូវីដជាថ្មីជិត៨០០ករណី

លោក Narong Woonciew អភិបាលខេត្តបាននិយាយកាលពីម្សិលមិញនេះថា មានបុរសម្នាក់មកពីប្រទេសអារ៉ាប់រួមដែលបានមកដល់ខេត្តភាគខាងត្បូងកោះភូកេតក្នុងក្រុមទេសចរណ៍កាលពីថ្ងៃអង្គារត្រូវបានគេរកឃើញថាបានឆ្លងមេរោគកូវីដ-១៩ ។ ដោយគាត់គឺជាអ្នកទេសចរដំបូងគេដែលរកឃើញវីរុសនេះចាប់តាំងពីខេត្តនេះបានបើកដំណើរការវិញនៅថ្ងៃទី ១ ខែកក្កដាក្រោមគម្រោងភូកេត Sandbox ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលខេត្តបន្តថា ចាប់តាំងពីថ្ងៃទី ១-៧ ខែកក្កដានេះ មានភ្ញៀវទេសចរសរុបចំនួន ២.១១៣ នាក់បានទៅដល់ភូកេតក្រោមកម្មវិធីភូកេត Sanbox ។ នេះយោងតាមសារព័ត៌មាន Bangkok Post បានឱ្យដឹងកាលពីម្សិលមិញនេះ។

ជាមួយគ្នានេះ ខាងការិយាល័យសុខាភិបាលសាធារណៈខេត្តបាននិយាយថា ភូកេតបានបន្ថែមការឆ្លងថ្មីក្នុងតំបន់ចំនួន ២ នៅថ្ងៃអង្គារនេះដែលនាំឱ្យមានករណីឆ្លងសរុបដល់ ៧៥៥ ករណីក្នុងកំឡុងពេលនៃការឆ្លងវីរុសលើកទី ៣ ។ ប្រហែល ៧០% នៃប្រជាជនឥឡូវនេះបានទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួនពីរដូសរួចហើយនោះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរភូកេតបានហាមឃាត់ការចេញចូលរបស់ប្រជាជនពីបណ្តាខេត្តផ្សេងៗទៀត លើកលែងតែពួកគេបានទទួលការចាក់ថ្នាំវ៉ាក់សាំងចំនួនពីរដងរួចហើយ ឬក៏ការចាក់វ៉ាក់សាំង AstraZeneca យ៉ាងហោចណាស់ ១៤ ថ្ងៃ។