កម្ពុជាគ្រោងចាក់ដូសទី៣ ឱ្យប្រជាជន! តោះមកដឹងរយៈពេលដែលត្រូវចាក់ដូសថ្មីនេះបាន?

នាថ្ងៃព្រហស្បតិ៍ទី០៨ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះនៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​ការ​បិទ​បញ្ចប់​ការចាក់​វ៉ាក់ស៊ាំង​នៅ​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ​លោកជំទាវ ​ឱ វណ្ណឌីន ​រដ្ឋលេខាធិការក្រសួង​សុខាភិបាល​​បាន​ថ្លែង​ថា ​អាជ្ញាធរ​នឹង​សម្រុក​ចាក់​វ៉ាក់ស៊ាំង​ដល់​ពលរដ្ឋ​ឲ្យ​បាន​១០លាន​នាក់​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ ក្នុងពេលជាមួយគ្នានេះលោកជំទាវបន្ថែម​ថានឹងអាចចាក់វ៉ាក់ស៊ាំងដូសទី៣បន្ថែមទៀតនៅថ្ងៃខាងមុខ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ជាមួយនឹងប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន ដែលបានលើកឡើងផងដែរ តើបងប្អូនប្រិយមិត្តអ្នកអានដឹងហើយឬនៅថា ក្នុងចន្លោះនៃការចាក់វ៉ាក់ស៊ាំងដូសទី៣ មានគម្លាតរយៈពេលប៉ុន្មានថ្ងៃ?

យោងទៅតាមការចេញផ្សាយរបស់គេហទំព័រ abcnews.go.com បានបង្ហាញឱ្យឃើញថា សម្រាប់វ៉ាក់ស៊ាំងដូសទី៣ នឹងត្រូវចាក់នៅរយៈពេលប្រហែលចន្លោះពី៦ខែ ទៅ១ឆ្នាំបន្ថែមទៀត ក្រោយចាក់វ៉ាក់ស៊ាំងដូសទី២។ ហើយកាលពីថ្មីៗនេះ ក្រុមហ៊ុនវ៉ាក់ស៊ាំង Pfizer និង BioNTech ក៏បានចេញផ្សាយទិន្នន័យដំបូងពីការសិក្សាលើការចាក់ថ្នាំបង្ការវីរុសដូសទី៣ ស្តែងឱ្យដឹងដែរថា កម្រិតប្រសិទ្ធភាពវ៉ាក់ស៊ាំងដូសទី៣នេះ មានប្រសិទ្ធភាពការពារទៅដល់ ៥ ទៅ ១០ដងឯណោះ បើធៀបទៅនឹងដូសទី២។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបានបន្តថា ខណៈពេលវីរុសបំប្លែងថ្មី Delta (B.1.617.2) កំពុងតែគម្រាមមនុស្សជាតិនៅទូទាំងសកល វត្តមានវ៉ាក់ស៊ាំងដូសទី៣នេះ នឹងក្លាយជាតួឯកបន្ទាប់សម្រាប់បង្អាក់ដំណើររាលឆ្លងនៃវីរុសកុវីដ១៩នេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូសបញ្ជាក់បន្ថែមផងដែរថា ប្រសិទ្ធភាពនៃវ៉ាក់ស៊ាំងត្រូវបានអ្នកជំនាញនៅតាមបណ្ដាក្រុមហ៊ុនឱសថធំៗជាច្រើន ព្រមទាំងបានមានការយល់ស្របបន្ថែមពីអង្គការសុខភាពពិភពលោក(WHO) បញ្ជាក់ឱ្យដឹងផងដែរថា វ៉ាក់ស៊ាំងបង្ការកូវីដ១៩តម្រូវឱ្យចាក់ជាបន្តបន្ទាប់។ ពោល គឺក្រោយពីចាក់ដូសទី២ រួចក្នុងរយៈពេលចន្លោះពី៦ខែទៅ១ឆ្នាំ ត្រូវបន្តចាក់ដូសទី៣ ទី៤ ជាបន្តបន្ទាប់ទៀត ដើម្បីជួយបណ្តុះនូវអង្គទីករ ពង្រឹងប្រព័ន្ធស៊ាំ ឱ្យមានសមត្ថភាពប្រឆាំង នឹងរោគរាតត្បាតកូវីដ១៩ទៅថ្ងៃខាងមុខទៀត។

ជាងនេះទៅទៀតថ្វីត្បិតតែការចាក់វ៉ាក់ស៊ាំងអាចការពារលោកអ្នកបានយ៉ាងណាក្តី ក៏មិនត្រូវធ្វេសប្រហែសដែរ ដោយហេតុថា ការចាក់វ៉ាក់ស៊ាំងនេះមិនមែនមានន័យថា អ្នកនឹងលែងឆ្លងកូវីដ១៩ ទាំងស្រុងនោះទេ ពីព្រោះថា វ៉ាក់ស៊ាំងការពារកូវីដ១៩ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកកុំឱ្យងាយឆ្លង ការពារខ្លួនអ្នកកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់នៅពេលឆ្លងជំងឺ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យដើម្បីកុំឱ្យធ្លាក់ចូលក្នុងស្ថានភាពធ្ងន់ធ្ងរ៕