វីរុសឆ្លងតាមលុយ! កន្លងទៅ លោកជំទាវឱ វណ្ណឌីន ធ្លាប់បញ្ជាក់រឿងកូវីដ១៩ឆ្លងតាមលុយ?

ជារៀងរាល់ថ្ងៃមនុស្សត្រូវប្រើប្រាស់លុយសម្រាប់ការចំណាយផ្សេងៗ ហើយនៅក្នុងបរិបទនៃសម័យកាលកូវីដ១៩នេះ វាគឺជាឱកាសមួយដែលវីរុសកូវីដ១៩ អាចចរាចរណ៍ពីមួយកន្លែងទៅមួយកន្លែងតាមរយៈលុយ។ តើវីរុសកូវីដ១៩ អាចរស់នៅលើលុយបានប៉ុន្មានថ្ងៃ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រសាសន៍របស់លោកជំទាវឱ វណ្ណឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា “វាកាន់តែលំបាកណាស់ទៅទៀត​ ដោយសារវីរុសកូវីដ-១៩​ នេះ​ អាចរស់នៅលើក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​ រហូតដល់​ ២៨ថ្ងៃឯណោះ​ បើប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា​ ១៧ថ្ងៃ​ នេះបើតាមការបញ្ជាក់របសអ្នកសិក្សាវិទ្យាសាស្ត្រៃប្រទេសអូស្ត្រាលីដែលបានចុះផ្សាយថ្ងៃទី​១២​ ខែតុលា​ ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយ​ បានជាការលាងសម្អាតដៃ​ រាល់ពេលចាប់កាន់វត្ថុដូចជាតេលេកុំម៉ង់​ ទូរសព្ទ័អ្នកដទៃ​ កញ្ចក់​ ក្រដាសប្រាក់​ ឫក្រដាសស្នាមផ្សេងៗ​ មានសារ:សំខាន់មែនទែន​ ក្រោយកាន់ភ្លាម​ លាងភ្លែត​ ឲ្យបានញឹកញាប់​ ជាការចាំបាច់បំផុតក្នុងពេលនេះ​ ដែលវីរុសកូវីដ-១៩​ កំពុងតែចរាចរ​ មិនដឹងថានៅទីណា​ និងដល់ទីណាខ្លះនោះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងបានខិតខំទាំងយប់ទាំងថ្ងៃ​ មិនបានសម្រាកទេ​ ដើម្បីកាត់ផ្តាច់ខ្សែចម្លងរបស់វា​ តែអាស្រ័យលើការចូលរួមរបស់បងប្អូនទាំងអស់​ លើការអនុវត្តន៌តាមការណែនាំ​ និងវិធានការសុខាភិបាលដែលបានដាក់ចេញរួចហើយនេះ” នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។

អត្ថបទដោយ : Business Cambodia