ដំណឹងល្អ! កម្ពុជាត្រៀមចាក់វ៉ាក់សុំាងដល់ក្មេងៗ នៅតំបន់២នេះ ដំបូងគេ

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងចាំបាច់ត្រូវតែចាក់វ៉ាក់សុំាងជូនកុមារវ័យអាយុ ១២ឆ្នាំ ដល់ ១៨ឆ្នាំបន្តទៀត បន្ទាប់ពីដំណើរការក្នុងការចាក់វ៉ាក់សុំាងសម្រាប់អ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅរួច ដែលមកដល់ពេលនេះយើងបានចាក់ជូនប្រជាជនប្រមាណជា ៥លាននាក់រួចហើយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើយោងតាមស្ថិតិ កម្ពុជាមានកុមារចំនួនជាង ២លាននាក់ ដែលយើងត្រូវការវ៉ាក់សុំាងចំនួន ៤លានដូសបន្ថែមទៀតសំរាប់ចាក់ជូនកុមារ និងយុវវ័យរបស់យើង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងនឹងអាចវ៉ាក់សុំាងសម្រាប់កុមារក្នុងពេលដំណាលគ្នាជាមួយនឹងការចាក់វ៉ាក់សុំាងសម្រាប់មនុស្សធំ ដែលយើងត្រូវចាប់ផ្ដើមដំបូងចេញពីទីក្រុងភ្នំពេញ និងខេត្តកណ្ដាល។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងមានជំរើស ២​ ក្នុងការចាក់វ៉ាក់សុំាងសម្រាប់កុមាររួមមាន៖
ជំរើសទី១៖យើងត្រូវចាក់វ៉ាក់សុំាងឱ្យរួចរាល់សម្រាប់មនុស្សពេញវ័យពីអាយុ ១៨ឆ្នាំឡើងក្នុងចំនួន ១០លាននាក់ រួចហើយទើបចាប់អនុវត្តចាក់វ៉ាក់សុំាងសម្រាប់កុមារ និងយុវវ័យជាបន្ត។
ជំរើសទី២៖នៅក្នុងកំលុងពេលបន្តចាក់នៅតាមបណ្ដាខេត្ត ដែលនៅសល់មនុស្សជាង ៤លាននាក់ទៀតនោះ យើងអាចចាប់ផ្ដើមនៅដំណើរការចាក់វ៉ាក់សុំាងសម្រាប់កុមារ ដែលចាប់ផ្ដើមពីទីក្រុងភ្នំពេញ និងខេត្តកណ្ដាលមុនគេ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​