សោកស្ដាយណាស់មួយគ្រួសារ៧នាក់ ទៅទាំងអស់ លោកអភិបាលខេត្តបានត្រឹមតែធ្វើរឿងនេះជូន
កំពត៖ បើតាមសមត្ថកិច្ចខេត្តកំពតបានឲ្យដឹងថា មានករណីរថយន្តក្រ.ឡា.ប់ដោយខ្លួនឯង នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩៣-៩៤ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បណ្តាលឲ្យស្លា.ប់អ្នកនៅក្នុងរថយន្តចំនួន៧នាក់(ស្រី៣នាក់) នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤៥នាទី ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបគ្រោ-ះថ្នា.ក់ខាងលើម៉ាក TOYOTA CAMRY ប្រភេទលក្ខណៈគ្រួសារ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ តាកែវ 2A-1452 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ រថយន្តបានបែ.កកង់មុខផ្នែកខាងស្តាំ ធ្វើឱ្យរថយន្តរេចង្កូតធ្លា.ក់ចូលក្នុងប្រឡាយទឹកផ្នែកខាងស្តាំនៃផ្លូវ បណ្តាលឱ្យមនុស្សជិះនៅក្នុងរថយន្តស្លា.ប់ចំនួន០៧នាក់(ស្រី០៣នាក់) ។
នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ដដែលនេះ អភិបាលខេត្តកំពតលោក ម៉ៅ ធនិន បានបញ្ជាឲ្យចាត់ចែង ដឹកស.ពជ.ន.រ.ងគ្រោ-ះទាំង៧នាក់ យកទៅធ្វើបុ.ណ្យតាមប្រពៃណី លោកអភិបាលខេត្ត បានចូលរួមបុ.ណ្យស.ពក្នុងមួយស.ព៥០ម៉ឺនរៀល អង្ករ១៥០គីឡូក្រាម ព្រមទាំងគ្រឿងបរិភោគជាច្រើនផ្សេងទៀតផងដែរ។