ចោរនេះមិនធម្មតាទេ ជិះរថយន្តកាមរី ដើរលួចស្លាកលេខ ក្នុងរាជធានីភ្នំពេញ ….

ជនសង្ស័យ​២​នាក់​ ជិះ​រថយន្ត​កាម​រី​ ដើរ​លួច​ស្លាក​លេខ​រថយន្ត​ នៅ​ចំណុច​មាត់​ប្រឡាយ​ទឹក​ស្អុយ​ ផ្លូវ​បេតុង​ ភូមិ​មាន​ជ័យ​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៣​ម៉ោង​៣០​នាទី​ទៀប​ភ្លឺ​ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-​ជនសង្ស័យ​ឈ្មោះ​ វ៉ង់​ ខ័​ណ្ឌ​ដែន​ ភេទ​ ប្រុស​ អាយុ​ ៣៦​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ទីលំនៅ​ផ្ទះ​ជួល​ ផ្លូវ​ លំ​ ភូមិ​ ព្រែក​តា​នូ​ សង្កាត់​ ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មុខរបរ​ មិន​ពិតប្រាកដ​ ។​ (​គ្មាន​ផ្ទុក​សារធាតុ​ញៀន​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២-​ជនសង្ស័យ​ឈ្មោះ​ សុខ​ រ៉ា​ ហៅ​ ណូ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​ លំ​ សង្កាត់​-​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ មុខរបរ​ មិន​ពិតប្រាកដ​ ។​ (​គ្មាន​ផ្ទុក​សារធាតុ​ញៀន​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វត្ថុ​តាង​ចាប់​យក​ ៖​ អាវដៃវែង​ ពណ៌​ ទឹកប៊ិច​ មាន​សក្តិ​,​ មាន​សញ្ញា​ស៊ី​ង​ អ​.​ហ​ ចំនួន​ ០២,​ មាន​ឡូ​ហ្គោ​អក្សរ​កងរាជអាវុធហត្ថ​ចំនួន​ ០១,​ ទូរស័ព្ទ​ដៃ​ចាស់​ ០១​ គ្រឿង​ ពណ៌​ ខ្មៅ​ លេខ​ស៊ី​មកា​ត​ ០១០​ ៩១៧​ ៩៧៧,​ កាបូបស្ពាយ​ ពណ៌​ លឿង​ ចំនួន​ ០១​ គ្រឿង​,​ ស្លាក​លេខ​រថយន្ត​ចំនួន​ ០៨​ បន្ទះ​(​ភ្នំពេញ​ ២BK-១៦០៥​ ចំនួន​ ០២​ បន្ទះ​,​ ភ្នំពេញ​ ២AB-៦៧២២​ ចំនួន​ ០២​ បន្ទះ​,​ ភ្នំពេញ​ ២BI-៥៨៤៥​ ចំនួន​ ០១​ បន្ទះ​,​ ភ្នំពេញ​ ២AI-៦១០៨​ ចំនួន​ ០១​ បន្ទះ​ និង​នគរបាល​ ២-១៤៥២​ ចំនួន​ ០២​ បន្ទះ​),​ ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន​ ០២​ សន្លឹក​ និង​ទុល​ឡឺ​វី​ស​ចំនួន​ ០២​ (​របស់​ជនសង្ស័យ​)​ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​រថយន្ត​ ០១​ គ្រឿង​ម៉ាក​ កាម​រី​ ពណ៌​ ស​ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង​ ២A-១៩០៨​ លេខ​តួ​=៤T១BB៤៦K៧៩៤០៨២៤៩១​ លេខ​ម៉ាស៊ីន​=៤T១BB៤៦K៧៩៤០៨២៤៩១​ ខាងលើ​មាន​ភាព​មិន​ប្រក្រតី​ កម្លាំង​សមត្ថកិច្ច​បាន​ស្នើ​សុំ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ ដោយ​មានការ​ឯកភាព​ពី​លោកស្រី​ សុង​ ឆ​វ័​ន្ត​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​៕