ស្គាល់គ្នាតាមហ្វេសបុក បុរសម្នាក់នេះល្បូងនារីជាកម្មកររោងចក្រយកទៅរួមភេទ ហើយប្រើល្បិចស៊ីដាច់ម៉ូតូនាងទៀត..

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋានខណ្ឌដង្កោធ្វេីការ ឃាត់ខ្លួនក្រោយ ពីបានធ្វើសកម្មភា ពលួងលោ មនារីម្នាក់ យកទៅរួមភេទបានសម្រេចចំនួនពីរលេីក ហើយនិងធ្វើសកម្មភាពបោកយកម៉ូតូរបស់នារីរងគ្រោះជិះគេចខ្លួនទៀតផងករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង​១០ និង ៣០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ ១០៤​ នៅសង្កាត់ទៀនខណ្ឌដង្កោ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ឈ្មោះ សំណាងហៅរតនា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោចៅ ខណ្ឌពោធិ៍សែនជ័យ (ជនសង្ស័យគ្មានសារធាតុញៀន) ។

ចំណែកនារីរងគ្រោះឈ្មោះ ប្រាក់ ចន្ធូអាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
លោកវរសេនីយ៍ឯក​ ជឹម​ ស៊ីថា​ ជាអធិការខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា​ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី​ នារីរងគ្រោះ បានលេងហ្វេសបុកឈ្មោះ Chan To Love នៅក្នុងផ្ទះជួល ក៏បានឃើញហ្វេសបុកឈ្មោះ ជាងជួសជុលទូរស័ព្ទគ្រប់ប្រភេទ ដែលជារបស់ជនសង្ស័យ​ ហើយនារីរងគ្រោះក៏បានឆាតទៅសួរជនសង្ស័យដើម្បីរកទិញទូរស័ព្ទបង់រំលោះមួយរឿង​ រួចជនសង្ស័យបានឆាតតបមក​ នារីរងគ្រោះប្រាប់ថារូបគេ ស្រលាញ់ពេញចិត្តនារីរងគ្រោះខ្លាំងណាស់ ដូចនេះមិនបាច់បង់រំលោះទេ រូបគេនិងអោយទូរស័ព្ទមួយគ្រឿងទៅនារីរងគ្រោះយកប្រើ។

លុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩ និង០០នាទី​ ជនសង្ស័យបានឆាតសុំណាត់ជួបនារីរងគ្រោះនៅផ្ទះជួល រួចជនស្ស័យក៏បានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AR-8526 មកដឹកជនរងគ្រោះពីផ្ទះជួលទៅដើរលេងនៅខាងក្រោយសណ្ឋាគារសុខា ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីនិយាយលួងលោមនារីរងគ្រោះថារូបគេ ស្រលាញ់នារីរងគ្រោះយកធ្វើជាប្រពន្ធពិតប្រាកដ។

រហូតដល់វេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះមកដេកផ្ទះសំណាក់យីហោឈ្មោះ មេដៃមាស ម្តុំផ្សារស៊ិនជូរីផ្លាស្សា ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យដេកជាមួយនារីរងគ្រោះដល់ភ្លឺ​ និងបានរួមភេ ទបានសម្រេចចំនួន២លើកហើយក៏ដឹកនារីរងគ្រោះមកផ្ទះជួលនៅផ្លូវវេងស្រេងស្ថិតនៅភូមិត្រពាំងថ្លឹងខាងលើវិញ។

បន្ទាប់មកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី ជនសង្ស័យបានទូរស័ព្ទមកលេខនារីរងគ្រោះ ០៨៨៥១៧៣៨១៧ បានឲ្យនារីរងគ្រោះអោយជិះម៉ូតូទៅយករូបគេ ម្តុំខាងកើតស្ពានអាកាសរវង្វង់មូលចោមចៅ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយនារីរងគ្រោះក៏បានជិះម៉ូតូរបស់ខ្លួនម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខស្វាយរៀង 1R-1484 ពេលនារីរងគ្រោះទៅដល់ជនសង្ស័យអោយនារីរងគ្រោះអង្គុយពីខាងក្រោយជនសង្ស័យជាអ្នកឌុបម្តង។

ពេលនោះជនសង្ស័យក៏បានឌុបនារីរងគ្រោះទៅលេងសួនច្បារតាមមាត់ទន្លេស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រហូតដល់វេលាម៉ោង២១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះត្រឡប់មកវិញ​ ហេីយបានប្រាប់ថានាំនារីរងគ្រោះយកទៅជួបជាមួយនិងឪពុកម្តាយរបស់គេ រួចក៏បានដឹកជនរងគ្រោះដល់ផ្លូវបេតុង៦០ម៉ែត្រ​ ទិសដៅពីកើតទៅលិចស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ឃើញមានសភាពស្ងាត់ជនសង្ស័យធ្វើជាធ្លាក់មួកសុវត្ថិភាពហើយប្រាប់នារីរងគ្រោះអោយចុះទៅរើសពេលនារីរងគ្រោះដើរទៅរើសមួកជនសង្ស័យក៏បានបើកម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់បាត់ស្រមោល។

ពេលនោះដែរនារីរងគ្រោះក៏បានស្រែកឆោឡោហើយកម្លាំងសមត្ថកិច្ចដែលកំពង់ជិះម៉ូតូល្បាតក្បែរកន្លែងកើតនោះក៏បានជួយអន្តរាគមន៍ដេញតាមពីក្រោយនិងស្រែកតាមវិទ្យុទាក់ទងឲ្យគោលដៅខាងមុខជួយស្ទាក់ចាប់ជនសង្ស័យបើករត់រហូតដល់ចំណុចសាលាបឋមសិក្សាទៀនស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ មានចំងាយពីកន្លែងកើតហេតុប្រវែង៣០០០ម៉ែត្រទើបឃាត់ខ្លួនជនសង្ស័យបានរួម និងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខស្វាយរៀង 1R-1484 ចំនួន១គ្រឿង , ២/កាបូបស្ពាយពណ៌សូកូឡា ចំនួន០១, ៣/កាបូបតូច ពណ៌សូកូឡាចំនួន១។

បច្ចុប្បន្ននេះ​ ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសតាមច្បាប់​ ៕