តារាចម្រៀងម្នាក់ និងសន្តិសុខ០២នាក់ ស្លាប់ក្រោយជាប់ក្នុងក្លឹប ក្រោយជួបហេតុការណ៍អគ្គិភ័យកាលពីយប់មិញនេះ…

ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី មានករណីអគ្គិភ័យនៅចំណុចអាគារផ្សារទំនើបអាស៊ីផ្លាហ្សា និងភោជនីយដ្ឋានអេលីត ជាន់ក្រោមដី ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បណ្តាលឲ្យស្លាប់មនុស្ស ៣នាក់ និងរបួសធ្ងន់ ១នាក់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ៖ ជនរងគ្រោះទី១/ឈ្មោះ អ៊ីង ស៊ីម ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល មមុខរបរសន្តិសុខក្លឹប អេលីត (ដល់ពេទ្យខេត្តស្លាប់)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះទី២/ឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅបន្ទប់ជួលភូមិតាភុល មុខរបរ DJ ក្លឹបអេលីត (កំពុងសង្គ្រោះបន្ទាន់នៅពេទ្យខេត្ត)។ ជនរងទី៣/ឈ្មោះ ធី មេសា ហៅក្រៅ ចិត្ត ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គ មុខរបរសន្តិសុខ ស្លាប់នៅកន្លែងកើតហេតុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះទី៤/ឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិខ្នា សង្កាត់ជ្រាវ មុខរបរអ្នកចំរៀង ស្លាប់នៅកន្លែងកើតហេតុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបញ្ជាក់របស់សមត្ថកិច្ច ក្នុងកិច្ចប្រតិបត្តិការសង្រ្គោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១០គ្រឿង ក្នុងនោះ ៖ រថយន្តអគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ត ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ ឡាន, អធិការក្រុង ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន, អាវុធហត្ថ ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន, បេតិកភណ្ឌ ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន, អាជ្ញាធរអប្សរា ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន, អាកាសយានដ្ឋានសៀមរាប ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា អគ្គិភ័យខាងលើ កើតឡើងនៅថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៩និង៣០នាទី ហើយបានរលត់ទៅវិញវេលាម៉ោង២២និង៥០នាទី មូលហេតុដែលបង្កឲ្យមានអគ្គិភ័យ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕