ថ្មីទៀតហើយ! ចាស់មិនទាន់គ្រប់គ្រងបានផង ឥឡូវថៃរកឃើញកូវីដ១៩ប្រភេទថ្មីចេញពីអាហ្វ្រិកខាងត្បូង
នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ថៃបានរកឃើញវីរុសបំប្លែងខ្លួនថ្មី Beta ដែលកើតឡើងដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានរឃើញករណីដំបូងនៅទីក្រុងបាងកកប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkok post។
បច្ចុប្បន្នមានប្រភេទវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីចំនួន១១ ត្រូវបានគេរកឃើញក្នុងខេត្តចំនួន៨ក្នុងប្រទេសថៃ។ កាលពីថ្ងៃអាទិត្យម្សិលមិញថៃរកឃើញករណីឆ្លងកូវីដ១៩ធ្ងន់ធ្ងរចំនួន៤២បន្ថែមនិងករណីឆ្លងថ្មីចំនួន៣៩៩៥ករណី។ ចំណែកចំនួនអ្នកស្លាប់កើនដល់១៩១២នាក់ និងករណីឆ្លងសរុបចំនួន ២៤៤៤៤៧នាក់។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ក្រសួងសុខភាពសាធារណៈរបស់ថៃកំពុងតែដុតដៃដុតជើងពន្លឿនសិក្សាលទ្ធភាពក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនដែលបានចាក់វ៉ាក់សាំងដូសទី២រួចហើយ អាចចាក់វ៉ាក់សាំងដូសទី៣ ដើម្បីការពារជំងឺកូវីដ១៩ ខណៈជំងឺកូវីដ១៩បំប្លែងថ្មីកាចសាហាវ ព្រមទាំងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សបានយ៉ាងឆាប់រហ័ស។
មូលហេតុដែលថៃគ្រោងចាក់វ៉ាក់សាំងលើកទី៣ដល់ប្រជាជនខ្លួនដោយសារប្រជាជនមួយចំនួនបានឆ្លងកវីដ១៩បំប្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមមកពីប្រទេសឥណ្ឌា។ វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីDelta នេះអាចឆ្លងលឿន ដូច្នេះ ដើម្បីការពារបានទាល់តែយើងមានប្រ័ព្ធភាពសាំខ្លាំង។ អ៊ីចឹងថៃគិតគូចាក់វ៉ាក់សាំងលើកទី៣ដើម្បីដល់ប្រជាជនដើម្បីបង្កើនប្រព័ន្ធភាពសាំបន្ថែមទៀត៕