ទឹកចុងក្រោយហើយ! ឥណ្ឌាសម្រេចប្រើវ៉ាក់សាំង១ប្រភេទនេះ ដើម្បីសង្រ្គោះជីវិតប្រជាជនខ្លួន
វ៉ាក់សាំងមួយប្រភេទអាចនឹងត្រូវប៉ាន់ខ្លាំងនៅពាក់កណ្តាលឆ្នាំ២០២១នេះខណៈដែលខ្លួនអាចលក់អោយទៅប្រទេសឥណ្ឌាបាននៅក្នុងទំហំធំ ហើយនេះអាចនិយាយបានថាជាការសម្រេចចិត្តចុងក្រោយរបស់ឥណ្ឌាដែលខ្លួនសង្ឃឹមថាវ៉ាក់សាំងអាចនឹងជួយដល់ប្រជាជនរបស់ខ្លួន ។
រយៈពេលប្រមាណជា១អាទិត្យកន្លងទៅប្រទេសឥណ្ឌាត្រូវបានគេសង្កេតឃើញថាមានភាពធូស្បើយខ្លាំងពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេស ប៉ុន្តែក្រោយមកការធូរស្បើយបានតែមួយភ្លេត ចំណែកឯការឆ្លង និងស្លាប់បានវិលត្រឡប់ដូចដើមវិញ ពោលគឺប្រទេសមួយនេះឈានលើសពីបន្ទាត់ក្រមនៃការឆ្លងរាលដាលនៃកូវីដ១៩ហើយ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌាកំពុងតែមានការស្លន់និងភ័យខ្លាំងខណៈកូវីដ១៩ចាស់មិនទាន់ទៅផុតផង កូវីដ១៩បំប្លែងខ្លួនថ្មីបានចូលមក ដែលបានឆ្លងរាលដាលពេញប្រទេសថែមទៀត ហើយនេះជាទឹកចុងក្រោយហើយប្រទេសមួយនេះសម្រេចជ្រើសយកវ៉ាក់សាំង Moderna របស់អាល្លឺម៉ង់ ដើម្បីប្រើនៅក្នុងការរណីបន្ទាន់ ហើយសង្ឃឹមថាវ៉ាក់សាំងមួយននេះអាចជួយប្រជាជនរបស់ខ្លួនបាន ។ នេះបើយោងទៅតាមរបាយការណ៍ france24 ។
របាយការណ៍ដដែលបានអោយដឹងថាប្រទេសឥណ្ឌាកន្លងទៅបានអនុញ្ញាតអោយក្រុមហ៊ុនវ៉ាក់សាំងចំនួន៣ ដែលមានដូចជា Kovacicin, AstraZeneca, Sputnik និងវ៉ាក់សាំង Moderna ដែលជាវ៉ាក់សាំងចុងក្រោយដែលប្រទេសមួយនេះសម្រេចអនុញ្ញាតអោយប្រើក្នុងការណីបន្ទាន់ ហើយឥណ្ឌាក៏សង្ឃឹមច្រើនណាស់ដែរថាវ៉ាក់សាំងមួយនេះនឹងអាចជួយស្រោចស្រង់ជីវិត្តប្រជាជនរបស់ខ្លួនបាន ។