ចេញទៅខាងក្រៅប្រយ័ត្នផង! ទីតាំងធំៗ ១០ នេះដែលអ្នកជំងឺកូវីដទៅថ្មី សូមអ្នកធ្លាក់ទៅទីតាំងនេះឆាប់តាមដានសុខភាពភ្លាម
នៅក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់គណៈកម្មការស្រាវជ្រាវអ្នកជំងឺកូវីដ១៩ បានរកឃើញទីតាំងថ្មីចំនួន ១០ បានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។ ដែលទីតាំងថ្មីទាំង ១០ នេះរួមមាន៖
ទីតាំង១‑ធនាគារ ABA សាខាចំការដូង ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការខាងផ្នែក Teller នៅទីតាំងខាងលើនេះ។
ទីតាំង២‑ធនាគារ ហត្ថា សាខាបឹងកេងកង២ ដែលមានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង II ខណ្ឌចំកាមន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការខាងផ្នែកលក់ នៅទីតាំងខាងលើនេះ។