សូមប្រុងប្រយ័ត្នផង! មកស្គាល់ឧបករណ៍តេស្តកូវីដ១៩រហ័ស ទទួលស្គាល់ពីក្រសួងសុខាភិបាល និងរបៀបតេស្ត
កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍តេស្តកូវីដរហ័ស នៅតាមក្រុមហ៊ុននិងអាជីវកម្មធំៗ ដើម្បីធ្វើតេស្តលើបុគ្គលិករបស់ខ្លួន។ ក្នុងនោះដែរក្រសួងប្រៃសណីយ៍ក៏បានប្រកាសលក់ឧបករណ៍តេស្តកូវីដរហ័សនេះ នៅក្នុងតម្លៃដើម ដែលបាននាំចូលមកពីប្រទេសកូរ៉េ ក្នុងតម្លៃ៣.៧ដុល្លារ។
នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១ នេះដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្ហាញទំពីឧបករណ៍តេស្តកូវីដរហ័សចំនួន៤ខុសៗគ្នា ដែលសុទ្ធតែទទួលស្គាល់ដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះរួមមាន៖
១. PANBIOTMCOVID-19 Ag RAPID TEST DEVICE របស់ក្រុមហ៊ុន Abbott
២. SARS-CoV-2 Rapit Antigen Test24T របស់ក្រុមហ៊ុន Roche
៣. STANDART Q COVID-19 Ag Test របស់ក្រុមហ៊ុន SD BIOSENSOR
៤. SARS-CoV-2 Antigen Test by INDICAID របស់ក្រុមហ៊ុន PHASE Scientific
សម្រាប់វិធីប្រើប្រាស់ឧបករណ៍តេស្តកូវីដ១៩៖
គូសបញ្ជាក់ថាឧបករណ៍តេស្តកូវីដរហ័សនេះប្រើប្រាស់បានតែ សម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន ស្ថាប័ននិងអង្គភាពរដ្ឋមិនមែនសុខាភិបាល បណ្ដាច្រកចេញចូល ក្រុមហ៊ុនឯកជនរោងចក្រ សហគ្រាសនិងទីកន្លែងអាជីវកម្មផ្សេងទៀត និងសម្រាប់បុគ្គលឯកជន។