ចេញទៅខាងក្រៅប្រយ័ត្នផង! ទីតាំងធំៗ ១០ នេះដែលអ្នកជំងឺកូវីដទៅថ្មី សូមអ្នកធ្លាក់ទៅទីតាំងនេះឆាប់តាមដានសុខភាពភ្លាម

នៅក្នុងថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០២១ នេះតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់គណៈកម្មការស្រាវជ្រាវអ្នកជំងឺកូវីដ១៩ បានរកឃើញទីតាំងថ្មីចំនួន ១០ បានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។ ដែលទីតាំងថ្មីទាំង ១០ នេះរួមមាន៖

ទីតាំង១‑ធនាគារ ABA សាខាចំការដូង ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧ ​សង្កាត់ជើងឯក ខណ្ឌដង្កោ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០២១​ រកឃើញអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការខាងផ្នែក Teller នៅទីតាំងខាងលើនេះ។

ទីតាំង២‑ធនាគារ ហត្ថា សាខាបឹងកេងកង២ ដែលមានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង II ខណ្ឌចំកាមន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០២១​ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការខាងផ្នែកលក់ នៅទីតាំងខាងលើនេះ។