ដំណាក់កាលនេះ មិនធម្មតាទេ! ខណ្ឌទាំង ១១នេះនៅភ្នំពេញរកឃើញអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ
មុននេះបន្តិចក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៩៤៨ នាក់និងមានអ្នកជាសះស្បើយថ្មីចំនួន ៦១៥ នាក់ និងអ្នកស្លាប់ថ្មីចំនួន ៣៦នាក់។ ក្នុងនោះបើគិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នេះចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជាមានចំនួន ៥៣,២៩៨ នាក់និងអ្នកជាសះស្បើយសរុបចំនួន ៤៦,១២៣ និងអ្នកស្លាប់សរុបចំនួន ៦៩៥ នាក់ហើយ។
ជាមួយគ្នានេះដែរ យោងតាមការចេញផ្សាយរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាសថា នៅក្នុងរាជាធានីភ្នំពេញមានខណ្ឌចំនួន ១១ ហើយដែលបានរកឃើញអ្នកកើតកូវីដ១៩ច្រើនជាងគេ៖
ខណ្ឌ ពោធិ៍សែនជ័យ (កាកាប១, កាកាប២, ចោមចៅ១, ចោមចៅ២, ចោមចៅ៣)
ខណ្ឌ ដង្កោ (ដង្កោ, ពងទឹក, ព្រៃស, សាក់សំពៅ)
ខណ្ឌ មានជ័យ (ស្ទឹងមានជ័យ២, ស្ទឹងមានជ័យ១, បឹងទំពុន២, ស្ទឹងមានជ័យ៣, បឹងទំពុន១)
ខណ្ឌ ឫស្សីកែវ (ទួលសង្កែ១, គីឡូម៉ែត្រលេខ៦, ឫស្សីកែវ, ច្រាំងចំរេះ ១)
ខណ្ឌ សែនសុខ (ទឹកថ្លា, អូរបែកក្អម, គោកឃ្លាង, ភ្នំពេញថ្មី)
ខណ្ឌ ទួលគោក (បឹងកក់ ២, បឹងកក់ ១, ទឹកល្អក់ ១, បឹងសាឡាង, ទឹកល្អក់ ២)
ខណ្ឌ ច្បារអំពៅ (និរោធ, ព្រែកប្រា, វាលស្បូវ, ព្រែកឯង)
ខណ្ឌ ជ្រោយចង្វារ (ជ្រោយចង្វារ, ព្រែកតាសេក, បាក់ខែង, ព្រែកលៀប)
ខណ្ឌ បឹងកេងកង (ទួលស្វាយព្រៃ ១, បឹងកេងកង ១, , បឹងកេងកង ៣, ទំនប់ទឹក)
ខណ្ឌ កំបូល (កន្ទោក, កំបូល, ប្រទះឡាង, ភ្លើងឆេះរទេះ)
ខណ្ឌ ចំការមន (ទន្លេបាសាក់, បឹងត្របែក, ខណ្ឌ ព្រែកព្នៅ, គោករកា)
ដូច្នេះសូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។