ក្រសួងឲ្យអ្នកនៅភ្នំពេញក្នុងខណ្ឌ៣នេះ ដែលចាក់វ៉ាក់សាំងដូសទី១ប្រញ៉ាប់ទៅចាក់ដូសទី២ជាបន្ទាន់

កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលតាមរយៈលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានអំពាវនាវជាថ្មីដល់ ប្រជាពលរដ្ឋនៅខណ្ឌចំនួន៣ក្នុងរាជធានីភ្នំពេញរួមមាន ខណ្ឌដូនពេញ ខណ្ឌ ព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ រួសរាន់មកចាក់វ៉ាក់សាំងដូសទី២ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញនឹងត្រូវបិទបញ្ចប់នាពេលឆាប់ៗនេះ ចៀសវាងជួបការពិបាករកចាក់ នៅពេលក្រោយ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះលោកជំទាវបានលើកឡើងទាំងស្រុងយ៉ាងដូច្នេះថា« មកដល់ថ្ងៃនេះខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូនថាយើងចាក់សឹងតែអស់ហើយនៅសល់ទីតាំងមួយចំនួន

យើងត្រូវចាក់បង្ហើយសម្រាប់ដូសទី២ នៅសល់តែបីខណ្ឌចុងក្រោយទេ ដែលយើងត្រូវបង្ហើយដូសទី២ ហើយក្រោយពីបញ្ចប់ដូសទី២នេះ យើងនឹងបិទបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងក្នុងរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះហើយ អ៊ីចឹងសូមបងប្អូនយើង អ្នកដែលគាត់មិនទាន់បានចាក់ដូសទី ២ នេះ សូមអញ្ជើញមកចាក់ឲ្យបានទាន់ពេលវេលា» ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ បន្តថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើតមាននៅរាជធានីភ្នំពេញមក រាជរដ្ឋាភិបាល បានខិតខំសហការយ៉ាងជិតស្និតជាមួយ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឲ្យបានគ្រប់ៗគ្នានេះ ដើម្បីកាត់បន្ថយអត្រានៃការចម្លងជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍បន្តទៀត ។

សូមជម្រាប់ផងដែរថា ក្រសួងសុខាភិបាលនឹងបិទបញ្ជាក់យុទ្ធនាការចាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញនៅថ្ងៃទី៨ ខែកក្កដា ខាងមុខនេះហើយបន្ទាប់ពីបានចាប់ផ្ដើមដំណើរការពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក។ សូមជម្រាប់ដែរថាគិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ចំនួនអ្នកចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជា បានកើនឡើងដល់ ៤,៩១,៥២៦ នាក់ហើយ ក្នុងនោះសម្រាប់អ្នកដែលបានចាក់ដូសទី២ គឺមានចំនួន ៣,១៦៦,៤៨២ នាក់ផងដែរ៕