វត្តមានគម្រោងសិង្ហបុរីមួយនេះ នឹងធ្វើឲ្យខណ្ឌសែនសុខកាន់តែពិសេស

រាជធានីភ្នំពេញ៖ ដោយ​ផ្អែកលើ​កត្តា​កំណើន​ប្រជាជន​ ​និង​ភាព​រីក​ចម្រើន​នៃ​វិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា យើង​សង្កេត​ឃើញ​ថា ខណ្ឌ​សែនសុខ​ដែល​មាន​ភូមិ​សាស្ត្រ​ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ ហើយ​ទើប​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៩ កំពុងប្រែ​ក្លាយទៅជា​តំបន់​ដែល​លេច​ធ្លោជាង​គេ​ក្នុង​រាជធានី​ភ្នំពេញ។

​វត្តមាន​របស់​ហេដ្ឋារចនាសម្ព័ន្ធថ្នាក់​ជាតិ​ដូចជា​សំណង់​ផ្លូវ​ ស្ពាន​ លូ​ និង​អគារ​មន្ទីរ​ ការិយាល័យ​រាជការ​មួយ​ចំនួន​ព្រម​ទាំង​មជ្ឈមណ្ឌល​កម្សាន្ត​យ៉ាង​សម្បូរ​បែប​ គួប​ផ្សំ​នឹង​ការ​រីក​ដុះ​ដាល​នៃ​វិស័យ​អចលន​ទ្រព្យ​ ដូចជា​សំណង់​លំនៅដ្ឋាន ​ផ្សារ​ទំនើប និង​សំណង់​អាជីវកម្ម​ផ្សេងៗ​ជាច្រើនទៀត​ ដែល​បាន​ចូលរួម​ចំណែកយ៉ាងសកម្មក្នុងការ​ប្រែ​ក្លាយ​មុខ​មាត់​ខណ្ឌ​សែ​ន​សុខ​ ទៅ​ជា​តំបន់​ប្រកបដោយ​សក្តានុពលខ្ពស់ និង​ជា​ចរន្ត​សេដ្ឋកិច្ច​របស់​កម្ពុជា​ទាំងមូល។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

គម្រោងដ៏ធំរបស់សិង្ហបុរីដែលនឹងផុសឡើងនៅលើទឹកដីខណ្ឌសែនសុខដែលមានរូបរាង​ និងការរចនាម៉ូដដ៏ស្រស់ប្រណីតនិងឡូយឆាយ ដែលលាតសន្ធឹងលើផ្ទៃដីចំនួន១.៥ហិកតា មានចម្ងាយត្រឹមតែ១​នាទី​ពី​សាលា​​អន្តរជាតិអូស្ត្រាលី ហ៊ុមព័ទ្ធទៅដោយផ្សារទំនើបនិងហាងលក់ទំនិញនានា​២នាទីពីផ្សារទំនើប AEON Mall Sen Sok និង៥នាទីពីផ្សារលក់ទំនិញ​គ្រប់​ប្រភេទ​Makro ត្រឹមប៉ុន្មាននាទីនឹងទៅដល់ ហាងគ្រឿងសង្ហារឹមGlobal Houseផ្សារជីបម៉ុងសែនសុខ ផ្សារThe Green Community Mall ផ្សារDesign Village និងផ្សារថ្មីៗជាច្រើនទៀត ទាំងអស់នេះរួមគ្នានឹងធ្វើឲ្យខណ្ឌសែនសុខ កាន់តែពិសេសជាងមុនទ្វេរដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគារLeedon Heights នឹងលេចឡើងនៅសែនសុខ

ហ៊ុមព័ទ្ធដោយផ្សារទំនើបធំៗ

ខុសពីគម្រោងខុនដូដែលមាននៅលើទីផ្សារ គម្រោងខុនដូ Leedon Heights នេះត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង និងគិតគូរយ៉ាងល្អិតល្អន់ទៅលើគុណភាព និងស្តង់ដារនៃការរស់នៅលំដាប់ថ្នាក់អន្តរជាតិ រចនាបន្ទប់ធំទូលាយដើម្បីផាសុខភាពនៃការរស់នៅ គួបផ្សំនឹងសម្ភារៈបរិក្ខារដ៏សម្បូរបែប មានអាងហែលទឹកខ្នាតអូឡាំពិក អាងត្រាំទឹក “Jacuzzi” បន្ទប់ស្ទីម ផ្លូវរត់ហាត់ប្រាណ កន្លែងអាំងសាច់ ទីលានវាយសី និងទីតាំងកម្សាន្តជាច្រើនទៀតដែលអាចបំពេញរាល់តម្រូវការ និងធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកកាន់តែមានន័យ។ សំណង់អគារទាំង៤ កម្ពស់៣៦ជាន់ ដ៏មានភាពទាក់ទាញរបស់Leedon Heights រំលេចទៅដោយស្ថាបត្យកម្មដ៏ល្អឯក ទាន់សម័យ និងស៊ីវីល័យ ស័ក្តិសមបំផុតសម្រាប់មនុស្សសម័យថ្មី បូករួមនឹងសោភណ្ឌភាពដ៏គួរឲ្យចាប់អារម្មណ៍ អមជាមួយសួនទេសភាពដ៏ស្រស់ត្រកាល ដែលញ៉ាំងឲ្យការរស់នៅរបស់លោកអ្នកប្រកបទៅដោយភាពសុខដុមរមនានិងសុភមង្គល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទប់គំរូរបស់ Leedon Heights

គ្រឿងបរិក្ខារទំនើបរបស់ Leedon Heights

គួរឱ្យបញ្ជាក់ផងដែរថា គម្រោងយក្ស Leedon Heights មួយនេះត្រូវ​បាន​សាងសង់​ឡើង​ដោយក្រុមហ៊ុន MSQM ZTH ​អ្នក​អភិវឌ្ឍន៍​គម្រោង​​អគារ​ខ្ពស់​ៗ ដែល​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេងជា​ច្រើនឆ្នាំ​ក្នុង​ភ្នំពេញ​រួម​មាន​Lyve Inc Hotel និងអគារពាណិជ្ជកម្ម Global​ Tech Exchange ​ក្នុង​ខណ្ឌ​ដូនពេញ Lyve Inc Hotel​ & Residences និង Central Boutique Hotel ក្នុង​ខណ្ឌ​7មករា ព្រមទាំងឃ្លាំងឧស្សាហ៍កម្មទំនើប MSQM Park ក្នុង​សង្កាត់​ព្រែក​ហូរ ខេត្តកណ្តាលផងដែរ។

ជាមួយការរីកលូតលាស់ដ៏លឿនរបស់ខណ្ឌសែនសុខ ការប្រកបអាជីវកម្មនៅតំបន់នេះកំពុងតែទទួលបានអត្ថប្រយោជន៍ជាច្រើនពីព្រោះកំណើនប្រជាជនមករស់នៅទីនេះក៏កាន់តែច្រើនទៅៗ ហើយវាក៏ជាឱកាសដ៏ល្អមួយផងដែរសម្រាប់អ្នកដែលចង់វិនិយោគទៅលើវិស័យអចលនទ្រព្យនៅតំបន់នេះ។

តើខណ្ឌសែនសុខនឹងប្រែក្លាយជាបែបនេះទេ?