ជួយស៊ែរតផង! កូនខ្មែររូបនេះ លើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិតាមរយៈការសម្ដែងក្នុងរឿងHollywood

លោក Jean-Paul Ly មានឈ្មោះក្រៅថា Sora ​ជា​​​តារា​សម្ដែង​ឈុត​គ្រោះថ្នាក់​ (Stunt) ​​​ក្នុង​ភាពយន្ត​ហូលីវូដ​ជា​ច្រើន​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ។ ​​​​កូនកាត់​ខ្មែរ-ចិន​​ដែល​កើត​នៅ​ទីក្រុង​ Lyon ​ប្រទេស​បារាំង​រូប​នេះ​​បាន​សាង​កេរ្តិ៍ឈ្មោះ​តាម​រយៈ​ការ​បង្ហាញ​ខ្លួន​ក្នុង​ភាពយន្ត​ហូលីវូដ​ល្បីៗជាច្រើនហើយវត្ដមានរបស់តារាសម្ដែងរូបនេះបានបង្ហាញឲ្យប្រជាជននៅលើផែនដីស្គាល់កម្ពុជាកាន់តែច្បាស់ផងដែរ។ ក្រៅ​ពី​នេះ​ ​លោក​​​ក៏​បានបង្ហាញ​ឲ្យ​គេ​ឃើញ​ទេពកោសល្យ​តាម​រយៈ​​រឿង​ភាគ​ទូរទស្សន៍​​ល្បី​​របស់​អង់គ្លេស ​”24 Live Another Day” ​​​ភាពយន្ត​ខ្លីៗ​ ​​និង​ការ​ផ្សាយពាណិជ្ជកម្ម​ជាច្រើន​ទៀតផង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញចំពោះ​ប្រវត្តិ​ហាត់​ក្បាច់​គុណ​ ​អ្នក​ប្រយុទ្ធ​​​ដែល​មាន​ឈ្មោះ​ហៅក្រៅ​ថា ​Sora ​​មាន​បទ​ពិសោធន៍​ហាត់​គុន​ដល់​ទៅ​ ២៥ ​ឆ្នាំ​ឯណោះ​ ពោល​គឺ​លោក​ចូល​ហ្វឹកហាត់​​ក្បាច់​គុន​ការ៉ាតេ Shotokan ​ដំបូង​​​​តាំង​ពី​អាយុ ៥ ​ឆ្នាំ​មក​ម្ល៉េះ។ ​​​បន្ទាប់​ពី​នោះ​ ​​អ្នក​ប្រយុទ្ធ​​ខ្មែរ-បារាំង​បាន​​បន្ត​ហ្វឹកហាត់​​​វិជ្ជា​ការពារ​ខ្លួន​របស់​កូរ៉េ​ហាប់គីដូ, ​Capoeira, Tricking, ​ការ៉ាតេ​កីឡា, ​ប្រដាល់, ​កាយសម្ព័ន្ធ​ និង​តេក្វាន់ដូ​ជា​ហូរហែ។ អ្នក​លេង​ក្បាច់​គុណ​ចម្រុះ​ម្នាក់​នេះ​ក៏​ជា​សមាជិក​ក្រុម​សម្ដែង​ឈុត​គ្រោះថ្នាក់​អាជីព​កំពូល​របស់​បារាំង​ ​CASCADE DEMO ​ផងដែរ។

បច្ចុប្បន្នលោក Jean-Paul Ly មានវ័យ ៣៧ ឆ្នាំ ដោយលោកបានប្រលូកចូលក្នុងវិស័យសម្ដែងភាពយន្ដនេះអស់រយៈជាច្រើនឆ្នាំមកហើយ ដោយបានសាងកេរ្ដិ៍ឈ្មោះនៅក្នុងការសម្ដែងរហូតបានឈ្នះពាន់រង្វាន់អ្នកសំដែងឆ្នើម ប្រចាំឆ្នាំ ២០១៧ ផងដែរ។ លោកបានបង្ហាញសមត្ថភាពសម្ដែងក្នុងរឿងជាច្រើនដូចជា៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿង​ STREET FIGHTER ASSASSIN’ FIST – EUROPA FILMS Joey Ansah & Christian Howard

​រឿង ​LUCY – EUROPACORP Luc Besson (France) ​​ ​ និងរឿង​ INERTIA – EUROPACORP Julien Rey & Samir El-Hammami

​រឿង​ PISTE NOIRE – ALAKIS PROD – Jalil Naciri & Florent Montcouquiol

រឿង​GATWICK GANGSTERS – David Manning 2013 តួ​ Stunt​​ ​ – ​រឿង​ GATWICK GANGSTERS – David Manning

​រឿង​LES AVENTURES DE TRANH ET NOWAK – KIWI PRODUCTIONS Godefroy Ryckewaert (France)

​រឿង​ CHAMELEON – Ki Films Beau Fowler
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រឿង​ WHITEDOLOMYTE (pilot) – Aiko Horiuchi

​រឿង ​NIGHT SAVIOR – AW Prod Stephane Tin

រឿង​ PiCCADILLY RUMBLE – AW Prod Stephane Tin

រឿង​ “DISCLOSED PROJECT” – Disney Company ​​

រឿង ​CHASING SHADOWS

​រឿង ​CINDERELLA – Disney Company – Kenneth Branagh និងរឿងជាច្រើនផ្សេងទៀត។ ហើយក្រៅពីនោះគាត់ក៏ជាអ្នក សម្របសម្រួល​​សម្ដែង​ឈុត​គ្រោះថ្នាក់​ក្នុងរឿងល្បីៗជាច្រើនទៀតផងដែរ ដូចជា ​រឿង​ CHAMELEON – Ki Films Beau Fowler ​រឿង​ ​UNDERGROUND – AW Prod Stephane ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះគាត់ក៏បានដើរតួរ​ផ្សាយពាណិជ្ជកម្ម​ ដែលជា អ្នក​លេង​សាមូរ៉ៃ​ – SNICKERS COMMERCIAL with M. Bean – House of flying Bean – With Rowan Atkinson​ ផងដែរ។ នេះគឺជាមោទនភាពដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានជនជាតិយើង អាចបង្ហាញខ្លួនឲ្យបរទេសបានឃើញពីសមត្ថភាព និងទេព្យកោសល្យ ព្រមទាំងឲ្យគេស្គាល់ជនជាតិខ្មែរកាន់តែច្បាស់ផងដែរ៕