ភ្ញាក់ផ្អើល រកឃើញស្វាធំ១ក្បាល មានម្រាមដៃដូចមនុស្ស និង DNA សុទ្ធនឹងមនុស្ស ៩៩%
ថ្មីៗនេះ អ្នកប្រើប្រាស់អ៊ីនធឺណិត ពិតជាមានការភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំង
ខណៈឃើញម្រាមដៃស្វាហ្គោរីឡាអាយុ ៦ ឆ្នាំ ១ក្បាល មើលទៅដល់ម្រាមដៃមនុស្សយ៉ាងស្រស់ស្អាត។
ហើយជាមួយគ្នានេះផងដែរ ក៏ត្រូវបានអ្នកជំនាញនិយាយថា ដោយសារតែលក្ខខណ្ឌអាល់កាឡាំង
បានបណ្តាលឲ្យស្បែកខ្លះរបស់ស្វានេះ ប្រែទៅជាស ហើយលទ្ធផល DNA គឺសុទ្ធទៅនឹងមនុស្ស ៩៥ ទៅ ៩៩%។
ស្វាធំញី១ក្បាលនេះមានឈ្មោះ Anaka អាយុ ៦ ទៅ ៧ ឆ្នាំ ហើយបច្ចុប្បន្ន វាកំពុងរស់នៅក្នុងសួនសត្វអាត្លង់តា។
ប៉ុន្តែ ស្វាញីនេះស្រាប់តែលេចឡើងម្រាមដៃចំនួន ៣ ប្រែជាស ហើយមើលទៅមានទម្រង់ដូចម្រាមដៃមនុស្សអ៊ីចឹង។
ហ្គោរីឡា គឺជាប្រភេទសត្វស្វាដែលមានរូបរាងកាយស្រដៀងទៅនឹងមនុស្សបំផុត បន្ទាប់ពីសត្វសត្វស្វាឪ
និងស្វាបូនូបូស។ ហើយតាមរយៈការធ្វើ DNA រកឃើញថា វាស្រដៀងទៅនឹងមនុស្ស ៩៥ ទៅ ៩៩%។
ហ្គោរីឡា គឺស្ថិតក្នុងចំណោមសត្វស្វាធំៗ ដែលនៅតែមានជីវិតដល់សព្វថ្ងៃ។ ហើយជាសត្វស្វាដ៏ធំបំផុត
នៅក្នុងពិភពលោក ដែលមានដើមកំណើតនៅភាគកណ្តាលនៃទ្វីបអាហ្វ្រិក។
វាក៏ជាប្រភេទសត្វស្វារស់នៅជាលក្ខណៈសង្គម និងរស់នៅផ្តុំជាហ្វូង ប៉ុន្តែ ហ្វូងទាំងមូលគឺមានមេដឹកនាំពេញវ័យតែមួយគត់។
ស្វាហ្គោរីឡាពេញវ័យ គឺអាចមានកម្ពស់ ១៨០ សង់ទីម៉ែត្រ ហើយវាឈរត្រង់ដោយប្រើជើង២ដូចមនុស្សដែរ។
ប៉ុន្តែ អ្វីដែលអស្ចារ្យនោះ គឺពួកវាមានសាច់ដុំធំៗ ដែលមានន័យថា ពួកវាមានកម្លាំងខ្លាំងជាងមនុស្ស ៦ ដង ឯណោះ និងអាចរស់នៅដល់អាយុ ៤០ ឆ្នាំ៕